ហ្គាហ្សា៖ ក្រុមហាម៉ាស់បានបដិសេធការ បង្កកការចរចាបទឈប់បាញ់ ដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ បង្ហូរឈាមដ៏ធំលើទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា ។
លោក Izzat al-Rishq សមាជិក នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “របាយការណ៍ទាំងអស់ អំពីការសម្រេចចិត្តរបស់ចលនា ដើម្បីបញ្ឈប់ការចរចា ជាការឆ្លើយតប ទៅនឹងការសម្លាប់រង្គាល”។ ។
លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលរបស់លោក កំពុងព្យាយាមរារាំងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការ ឈ្លានពានលើតំបន់ហ្គាហ្សា។
របាយការណ៍ខ្លះបានឲ្យដឹងថា ក្រុមហាម៉ាស់បានស្នើសុំអ្នក សម្របសម្រួលអេហ្ស៊ីប និងកាតា ឱ្យបញ្ឈប់ការចរចា បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរមួយ បន្ទាប់ពីឧប្បត្តិហេតុ Al-Mawasi ។
អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ជនជាតិប៉ាឡេស្ទីន ៩០នាក់ត្រូវបានសម្លាប់ និង ៣០០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារលើតង់ សម្រាប់ជនភៀសខ្លួននៅទីក្រុង Khan Younis៕
ប្រែសម្រួល ឈូក បូរ៉ា