បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bavarian Daily Munchner Merkur បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់កញ្ចប់ជំនួយថ្មី ដោយសម្ងាត់ដល់អ៊ុយក្រែន នៅចន្លោះចុងខែមិថុនា និងដើមខែកក្កដានេះ។
កាសែតបានហៅការដឹកជញ្ជូននេះថា ជាកញ្ចប់យោធាដ៏ធំមួយ ដោយបន្ថែមថា វាត្រូវបានធ្វើឡើង ក្នុងលក្ខណៈលាក់កំបាំង ហើយបានដំណើរការទៅ ដោយមិនបានកត់សម្គាល់់ ពីខាងភាគីណានោះឡើយ ។
Merkur បានរាយការណ៍ថា កញ្ចប់នេះមានពាសដែក ធុនធ្ងន់ចំនួន៣៩គ្រឿង ស្តុករថក្រោះប្រយុទ្ធសំខាន់ Leopard 1A5 ចំនួន១០គ្រឿង និង រថយន្តប្រយុទ្ធថ្មើរជើង Marder ចំនួន ២៩គ្រឿងទៀត (IFVs) ក្នុងចំណោមអំណោយ បន្ថែមផ្សេងទៀត។
យោងតាមទិន្នន័យបើកចំហ ដែលចេញផ្សាយដោយគណៈរដ្ឋមន្ត្រីរបស់អធិការបតី Olaf Scholz ចំនួនសរុបនៃរថក្រោះ Leopard 1A5 និង Marder IFVs ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនបានកើនឡើងដល់៥០និង១២០គ្រឿងរៀងគ្នា។
ដោយឡែកឧបករណ៍ធុនធ្ងន់ផ្សេងទៀត ដែលរួមបញ្ចូលនៅក្នុងការចែក ចាយចុងក្រោយនេះ ពាក់ព័ន្ធនឹងវិស្វកម្មផ្សេងៗ និងយានជំនិះបោសសម្អាតមីន និងកាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រចំនួន ៥៥០០០ ដើមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី