ព័ត៌មានអន្តរជាតិ

ជប៉ុន កំណត់​គោល​នយោបាយ ​ប្រឆាំង​នឹង ​ការប្រើប្រាស់អាវុធ ​ស្វ័យភាព​ពេញលេញ

Kyodo

តូក្យូ ៖ រដ្ឋាភិបាលជប៉ុន នាពេលថ្មីៗនេះ បានអនុម័តគោលនយោបាយ ប្រឆាំងនឹងការអភិវឌ្ឍអាវុធស្វ័យភាព ពេញលេញដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់អាវុធបែបនេះ មិនគួរត្រូវបានអនុញ្ញាត នៅទូទាំងពិភពលោកឡើយ។

ក្រសួងការបរទេសបានដាក់ឯកសារ បញ្ជាក់ពីគោលជំហររបស់ប្រទេសជប៉ុន លើប្រព័ន្ធអាវុធស្វយ័ត ដ៍សាហាវ ឬ LAWS ទៅកាន់អង្គការសហប្រជាជាតិ កាលពីខែឧសភា ដោយបានឲ្យដឹងថា គោលការណ៍ “ផ្តោតលើមនុស្ស” គួរតែត្រូវបានរក្សា ហើយបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនចាំបាច់ត្រូវប្រើប្រាស់ “ក្នុងលក្ខណៈទទួលខុសត្រូវ” ។

ក្រសួងបានឲ្យដឹងនៅក្នុងកាសែត ដែលបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួន កាលពីខែមិថុនាថា “ការចូលរួមរបស់មនុស្ស គឺត្រូវបានទាមទារព្រោះ វាជាមនុស្ស ដែលអាចទទួលខុសត្រូវ” នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ។

ក្រសួងបានបន្ថែមថា ជប៉ុនជឿជាក់ថា បច្ចុប្បន្នមិនមានការធានាណាមួយ ដែលថា ច្បាប់នឹងត្រូវបានប្រើ ក្នុងការអនុលោមតាមច្បាប់មនុស្សធម៌ អន្តរជាតិនោះទេ ហើយខ្លួន “មិនមានបំណងអភិវឌ្ឍ” អាវុធបែបនេះទេ ។

ទន្ទឹមនឹងនោះ កាសែតនេះបានឲ្យដឹងអំពីអត្ថប្រយោជន៍ ដ៏មានសក្តានុពលមួយចំនួននៃអាវុធស្វយ័ត ដូចជាការកាត់បន្ថយកំហុសរបស់មនុស្ស និងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម នៅពេលដែលកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុនកំពុងជួបការលំបាកក្នុងការជ្រើសរើសសមាជិកថ្មី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top