ព័ត៌មានអន្តរជាតិ

លោក បៃដិន អំពាវនាវ ឱ្យរក្សាភាពស្ងប់ស្ងាត់ នូវវោហាសាស្ត្រនយោបាយ បន្ទាប់ពីការប៉ុនប៉ង ធ្វើឃាតលោក ត្រាំ

វ៉ាស៊ីនតោន៖ នៅក្នុងសុន្ទរកថា នៅម៉ោងដ៏សំខាន់មួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា វោហាសាស្ត្រនយោបាយ នៅក្នុងប្រទេសនេះ បានឡើងកម្តៅខ្លាំង ហើយវាដល់ពេល ដែលវាត្រូវចុះត្រជាក់ហើយ”។

លោក បៃដិន បានធ្វើការកត់សម្គាល់ពីការិយាល័យរាងពងក្រពើរបស់សេតវិមានបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅឯការជួបជុំមួយក្នុងទីក្រុង Butler រដ្ឋ Pennsylvania ដែលបានធ្វើឱ្យអ្នកទស្សនាម្នាក់ស្លាប់ និងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

លោក បៃដិន បានលើកឡើងថា “មិនមានកន្លែងណាមួយ នៅក្នុងសហរដ្ឋអាមេរិក សម្រាប់អំពើហឹង្សាបែបនេះទេ យើងមិនអាចអនុញ្ញាត ឱ្យអំពើហិង្សានេះកើតឡើង បានជាលក្ខណៈធម្មតានោះទេ” ។

ដោយកត់សំគាល់ថា ភាគហ៊ុននៅក្នុងការបោះឆ្នោតនេះគឺ “ខ្ពស់យ៉ាងសម្បើម” លោក បៃដិន បានលើកឡើងថា “យើងមិនត្រូវធ្លាក់ចូលទៅ ក្នុងអំពើហឹង្សានោះទេ ទោះបីជាការផ្តន្ទាទោសរបស់យើងខ្លាំងប៉ុណ្ណា” ។

នៅក្នុងការកត់សម្គាល់ខ្លីមួយ នៅព្រឹកនេះ លោក បៃដិន បានលើកឡើងថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងដឹកនាំការស៊ើបអង្កេតការ បាញ់ប្រហារ ដែលនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។

លោកបានបន្ដថា “យើងមិនទាន់មានព័ត៌មានណាមួយអំពីហេតុផល នៃការបាញ់ប្រហារនោះទេ។ យើងដឹងថាលោកជានរណា”  លោក​ក៏​បាន​ជំរុញ​ជនជាតិ​អាមេរិក​កុំ​ឲ្យ​ធ្វើការ​សន្មត់​ណាមួយ​ អំពី​ហេតុផល​ឬ​ការ​ពាក់ព័ន្ធ​ នឹង​អ្នក​បាញ់​ប្រហារនេះផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

xinhua

To Top