ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk សន្យាផ្តល់ ៤៥លានដុល្លារ ក្នុងមួយខែ សម្រាប់គណៈកម្មាធិការគាំទ្រលោក ដូណាល់ ត្រាំ

RT News

បរទេស៖ មហាសេដ្ឋី បច្ចេកវិទ្យា គឺលោក Elon Musk និយាយថា លោកគ្រោង នឹងផ្តល់ប្រាក់ប្រហែល ៤៥លានដុល្លារ ក្នុងមួយ ខែដល់គណៈកម្មាធិការ សកម្មភាពនយោបាយទំនើបថ្មី ដែលគាំទ្រ អតីតប្រធានាធិបតីអាមេរិក Donald Trump ។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Musk បានបង្ហាញថា លោកគ្រោងនឹងចាប់ផ្តើមបរិច្ចាគ ក្នុងខែនេះដល់ក្រុមមួយ ដែលមានឈ្មោះថា America PAC ដែលនឹងផ្តោតលើការផ្សព្វផ្សាយ អ្នកបោះឆ្នោតជាមួយ នឹងចេតនា នៃការប្រយុទ្ធប្រឆាំង នឹងយុទ្ធនាការស្រដៀងគ្នា ដោយគណបក្ស ប្រជាធិបតេយ្យ ។ នេះបើយោងតាមការចេញផ្សាយ។

WSJ បានកត់សម្គាល់ថា ប្រសិនបើ Musk ធ្វើតាមដោយការបរិច្ចាគនៃមាត្រដ្ឋាននេះ វានឹងក្លាយជា “ចំនួនដ៏អស្ចារ្យ” ។ បើយោងតាមឯកសារហិរញ្ញវត្ថុដែលបានដាក់ជូនគណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធកាលពីថ្ងៃចន្ទថា គឺគិតត្រឹមដំណាច់ខែមិថុនានេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះមិនបានផ្តល់ប្រាក់ណាមួយដល់ក្រុមនេះទេ ។

ឯកសារបង្ហាញថា អ្នកគាំទ្រផ្សេងទៀតនៃ Super PAC ដែលត្រូវបានបង្កើត ឡើងនៅចុងខែឧសភា រួមមានសហគ្រិន ល្បីឈ្មោះ ដូចជាសហស្ថាបនិកក្រុមហ៊ុនកម្មវិធី Palantir លោក Joe Lonsdale និងមហាសេដ្ឋី crypto Cameron និង Tyler Winklevoss ។ ឯកសារនេះបានបង្ហាញថាមហាសេដ្ឋី crypto Cameron និង Tyler Winklevoss ។ Lonsdale បានបរិច្ចាគ ១ លានដុល្លារ ហើយ Cameron និង Tyler Winklevoss ម្នាក់ៗ បានបរិច្ចាគ ២៥០. ០០០ ដុល្លារ។

ក្រុមនេះបានរៃអង្គាសប្រាក់បាន ៨,៧៥ លានដុល្លារចាប់ តាំងពីការចាប់ផ្តើមរបស់ខ្លួន ហើយមានសាច់ប្រាក់តិចជាង ១០ម៉ឺនដុល្លារ គិតត្រឹមចុងខែមិថុនា នេះបើយោង តាមឯកសារសហព័ន្ធ៕
ប្រែសម្រួលៈ ណៃ តុលា

To Top