ព័ត៌មានអន្តរជាតិ

ស្វែងយល់ពីវិធីសាស្រ្ត កំណែទម្រង់ និងបើកទូលាយ របស់ចិន ក្នុងយុគសម័យថ្មី ៖ ប្រជាជន គឺជាគ្រឹះនៃប្រទេសជាតិ គ្រឹះមានភាពរឹងមាំ ទើបប្រទេសជាតិ មានសុខសាន្ត

ប៉ុន្មានថ្ងៃចុងក្រោយ នៃឆ្នាំ២០១២នៅតំបន់ភាគខាងជើង ប្រទេសចិន ដែលមានសីតុណ្ហភាព ក្រោមសូន្យជាង១០អង្សាសេ មានធាតុអាកាសរងាខ្លាំង លោកXiJinping ប្រធានរដ្ឋដើរកាត់ព្រិលខ្លាំង ទៅដល់ស្រុកFuping ដែលជាស្រុកតូចមួយក្នុងខេត្ត Hebeiប្រទេសចិន ដើម្បីចូលទៅក្នុងផ្ទះ របស់កសិករក្នុងភូមិក្រីក្រនេះ និងសំណេះសំណាលយ៉ាង ស៊ីជម្រៅជាមួយពួកគេ ។ លោកបានធ្វើដំណើរទៅមកជាង ៧០០គីឡូម៉ែត្រ ហើយបានទៅសួរសុក្ខទុកអ្នកភូមិនៅភូមិដ៏ក្រីក្រចំនួនពីរ ។

ក្នុងនាមជាមេដឹកនាំកំពូល របស់ប្រទេសចិន លោកXiJinping តែងតែធ្វើដំណើរពីរដ្ឋធានីប៉េកាំង ទៅកាន់មូលដ្ឋាននានា ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ និងវិភាគពីករណីគំរូ ដើម្បីក្តាប់បានបញ្ហាគន្លឹះ នៃការធានាដល់ជីវភាពរស់នៅ របស់ប្រជាជន ហើយយកឈ្នះលើបញ្ហាដ៏ពិបាកជាងគេ ក្នុងដំណើរកំណែការទម្រង់ និងអភិវឌ្ឍន៍។

បន្ទាប់ពីលោក XiJinping ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលចិន លោកបានចំណាយពេល៨ឆ្នាំ ដើម្បីដឹកនាំប្រទេសចិន ទាំងមូលអនុវត្តគម្រោង ស្តីពីជីវភាពរស់នៅរបស់ប្រជាជន ដែលទួលបានការចាប់អារម្មណ៍ ពីទូទាំងពិភពលោកគឺ ការកាត់បន្ថយភាពក្រីក្រពី” ការជួយឧបត្ថម្ភ”ទៅជា” ការអភិវឌ្ឍដោយខ្លួនឯង” ដែលបានធ្វើឱ្យប្រជាជនចិន ក្រីក្រនៅតាមជនបទជិត១០០លាននាក់ ចេញផុតពីភាពក្រីក្រ ដែលបានបង្កើតជាអព្ភូតហេតុ ដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្ត នៃសេដ្ឋកិច្ចពិភពលោកហើយក៏ បានបំពេញការសន្យា របស់បក្សកុម្មុយនីស្តចិន ក្នុងការដឹកនាំប្រជាជនឱ្យចេញផុត ពីភាពក្រីក្រនិងកសាងសង្គម ដែលប្រជាជនមានជីវភាពល្អបង្អួរ ។

ជីវភាពរស់នៅ របស់ប្រជាជន គ្មានបញ្ហាតូចតាចទេ ។ លោកXiJinpingបានថ្លែងថា “ប្រជាជនគឺជាគ្រឹះនៃប្រទេសជាតិ គ្រឹះមានភាពរឹងមាំ ទើបប្រទេសជាតិ មានសុខសាន្ត។ជីវភាពរស់នៅរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃសុភមង្គលរបស់ប្រជាជន និងជាមូលដ្ឋានគ្រឹះ នៃភាពសុខដុមក្នុងសង្គម” ។

ពី “បដិវត្តន៍បង្គន់អនាម័យ” តាមជនបទ ដល់ការបែកចែកសំរាម តាមប្រភេទនៅក្នុងទីក្រុង… ក្នុងរយៈពេលជាង១០ឆ្នាំ ផែនការកំណែទម្រង់ជាង២ពាន់ គម្រោងពាក់ព័ន្ធនឹងការស្លៀកពាក់ ហូបចុកស្នាក់នៅនិងធ្វើដំណើរនិងគ្របដណ្តប់លើវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងបរិស្ថានអេកូឡូស៊ីជាដើម អ្វីទាំងអស់នេះ គឺបំណងដើម ដែលតម្កល់ប្រជាជនជាស្នូល ។
បន្ទាប់ពីចូល ដល់យុគសម័យថ្មី ភាពប្រទាំងគ្នា ដ៏សំខាន់នៅក្នុងសង្គមចិនបានផ្លាស់ប្តូរពីភាពប្រទាំងគ្នា រវាងតម្រូវការខាងសម្ភារៈ និងវប្បធម៌ របស់ប្រជាជនចិន និងផលិតកម្មសង្គមអន់ថយ ទៅជាភាពប្រទាំងគ្នារវាងតម្រូវការ ដែលកើនឡើងជាបន្តបន្ទាប់របស់ប្រជាជន ចំពោះជីវភាពរស់នៅល្អប្រសើរជាងមុន និងការអភិវឌ្ឍ មិនមានតុល្យ ភាពនិងមិនគ្រប់គ្រាន់។មួយផ្នែក តម្រូវការរបស់ប្រជាជន ចំពោះជីវភាពរស់នៅកាន់ តែប្រសើរឡើងក្នុងយុគសម័យថ្មីគឺកាន់តែទូលំទូលាយ និងកាន់តែមានការទាមទារខ្ពស់ពោលគឺទាមទារមិនត្រឹមតែជីវភាពរស់នៅខាងសម្ភារៈនិង
វប្បធម៌ដែលមានកម្រិតខ្ពស់ប៉ុណ្ណោះទេថែមទាំងមានការទាមទារក្នុងការកែលម្អជាបន្ត បន្ទាប់នូវលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌ សច្ចធម៌សុវត្ថិភាព និងបរិស្ថានជាដើម។ចំពោះបញ្ហានេះ លោក Xi Jinping បានដឹកនាំបក្សកុម្មុយនីស្តចិន សួរពីតម្រូវការនិងវិធីសាស្ត្ររបស់ប្រជាជន ។

ឧទាហរណ៍ ដើម្បីព្រាង សំណើស្តីពី “ផែនការ៥ឆ្នាំទី១៤” ចាប់ពីខែកក្កដាដល់ ខែកញ្ញា ឆ្នាំ២០២០លោក Xi Jinping បានជួបសំណេះសំណាល ជាមួយលេខាធិការបក្សក្នុងភូមិ គ្រូបង្រៀន នៅជនបទ កម្មាភិបាលទទួលបន្ទុកការងារ កាត់បន្ថយភាពក្រីក្រ កម្មករចំណាក ស្រុក អ្នកដាំស្បៀង អ្នកបើកបរឡានដឹកទំនិញ អ្នកដឹកទំនិញ រហ័ស ម្ចាស់ភោជនីយដ្ឋាន បុគ្គលិកផ្នែកច្បាប់ ។ល។ និងបានរៀបចំការសំណេះសំណាល ជាមួយតំណាងមូលដ្ឋានចំនួន៧លើក។

លោក Xi Jinping បាន សង្កត់ធ្ងន់ថា “គោលបំណងជាមូលដ្ឋាននៃកំណែទម្រង់ឱ្យ ស៊ីជម្រៅដោយគ្រប់ជ្រោងជ្រុយ របស់បក្ស គឺដើម្បីជំរុញសច្ចធម៌ និងយុត្តិធម៌ក្នុង សង្គម ដើម្បីធ្វើឱ្យប្រសិទ្ធផល នៃកំណែទម្រង់និងការអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ ប្រជាជន ទាំងអស់ ” ហើយនេះក៏ជាចំណុចចាប់ផ្តើមនិងកម្លាំង ជំរុញសម្រាប់ការ កែទម្រង់ឱ្យបានយ៉ាងស៊ី ជម្រៅដោយគ្រប់ជ្រុងជ្រោយ ក្នុងដំណើរថ្មីផងដែរ ៕

To Top