ព័ត៌មានអន្តរជាតិ

IMF កាត់​បន្ថយ​ការ​ព្យាករ​កំណើន​ឆ្នាំ​២០២៤ ​សម្រាប់​ប្រទេស​ជប៉ុន និងអាមេរិក និង​កែប្រែ​កំណើន​សម្រាប់ចិន

តូក្យូ៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថាទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៤ របស់ខ្លួននៅតែមិនផ្លាស់ប្តូរនៅ ៣,២ ភាគរយដោយព្យាករណ៍ថា ការពង្រីកយឺត សម្រាប់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ហើយព្យាករណ៍ការងើបឡើងវិញ ដ៏គួរឱ្យកត់សម្គាល់សម្រាប់ប្រទេសចិន។

IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា “ការភ្ញាក់ផ្អើលពីធ្លាក់ចុះនៅក្នុងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក គឺគួរឱ្យកត់សម្គាល់ “ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ខណៈពេលដែលការព្រមានថា សន្ទុះនៃអតិផរណាកំពុងចុះខ្សោយជាសកល និងបង្កើនភាពមិនច្បាស់លាស់នគោលនយោបាយរបស់ប្រទេសនីមួយៗ។

ស្ថាប័ននេះ បានកែប្រែការព្យាករណ៍កំណើនរបស់ប្រទេសជប៉ុនធ្លាក់ចុះ សម្រាប់ឆ្នាំនេះដោយ ០,២ ភាគរយមកត្រឹម ០,៧ ភាគរយខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានរងផលប៉ះពាល់ដោយការរំខានការផ្គត់ផ្គង់រថយន្តបណ្តោះអាសន្ន ដែលបណ្តាលមកពីរឿងអាស្រូវសុវត្ថិភាព ពាក់ព័ន្ធនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota Motor Corp ។

ការផលិត និងការនាំចេញរថយន្តរបស់ប្រទេសជប៉ុន ក៏ដូចជាការចំណាយដើមទុនត្រូវបានរងផលប៉ះពាល់ដោយរឿងអាស្រូវលើលទ្ធផលតេស្តក្លែងក្លាយដោយក្រុមហ៊ុន Daihatsu Motor Co.ជាការសម្លឹងមើលទៅមុខ IMF បានឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួល សម្រាប់អ្នកធ្វើការក្នុងឧស្សាហកម្មធំៗមួយចំនួនក្នុងប្រទេសជប៉ុន
ត្រូវបានគេរំពឹងថា នឹងនាំឱ្យមានការផ្លាស់ប្តូរនៃការប្រើប្រាស់ឯកជន ហើយការ​ព្យាករ​ណ៍របស់​ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៥ របស់​ប្រទេស​នេះ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះទេ ពោលគឹនៅ​ត្រឹម ១ភាគរយ។

ការព្យាករណ៍កំណើនរបស់សហរដ្ឋអាមេរិកត្រូវបានកែសម្រួលចុះមកត្រឹម ២,៦ ភាគរយក្នុងឆ្នាំ២០២៤ ដែលមួយផ្នែកដោយសារតែការប្រើប្រាស់កម្រិតមធ្យមបើប្រៀបធៀបទៅនឹង ២,៧ ភាគរយនៅក្នុងរបាយការណ៍មុនក្នុងខែមេសា សម្រាប់ឆ្នាំ២០២៥ ដែល IMF បានរក្សាការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនរបស់ប្រទេសនេះ នៅត្រឹម ១,៩ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top