ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន បញ្ចប់ការបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ជុំទី៧


តូក្យូ ៖ ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានបញ្ចប់ជុំទី៧ នៃការបង្ហូរវិទ្យុសកម្ម
ដែលត្រូវបានព្យាបាលចូលទៅក្នុងមហាសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានបញ្ចេញទឹកប្រហែល ៧,៨០០ តោន
នៅក្នុងជុំចុងក្រោយនេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែមិថុនា ដោយប្រតិបត្តិករបានឲ្យដឹងថា គ្មានកម្រិតសារធាតុ tritiumមិនធម្មតាត្រូវបានគេរកឃើញនៅក្នុងទឹកនៅក្បែរនោះទេ។

មុនពេលបង្ហូរចេញ ទឹកដែលប្រើសម្រាប់ធ្វើឱ្យឥន្ធនៈរលាយនៅក្នុងរោងចក្រត្រូវបានឆ្លងកាត់ប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់ដែលយកសារធាតុ radionuclides ភាគច្រើនចេញពីសារធាតុ tritium។

TEPCO បានរកឃើញសារធាតុ tritium ១៨បារ៉ែល ក្នុងមួយលីត្រពីទឹកប្រៃ ដែលបានសំណាកពីកន្លែងចេញរបស់រោងចក្រនេះនៅក្រោមដែនកំណត់របស់វាផ្ទាល់ពោលគឺ ៧០០បារ៉ែល ដែលត្រូវការសម្រាប់ការហូរចេញត្រូវបញ្ឈប់ និងស្ថិតនៅឆ្ងាយពីក្រោមដែនកំណត់របស់អង្គការសុខភាពពិភពលោក ដែលត្រូវមាន ១០,០០០បារ៉ែល សម្រាប់ទឹកផឹក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top