ព័ត៌មានអន្តរជាតិ

សេតិវមាន ៖ លោក ចូ បៃដិន តេស្តឃើញវិជ្ជមាន វីរុសកូវីដ-១៩ នៅក្នុងខ្លួន

Xinhua

វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមានវីរុសបង្កជំងឺកូវីដ-១៩  ។

លោកស្រី  Karine Jean-Pierre អ្នកនាំពាក្យនៅសេតវិមាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីព្រឹកថ្ងៃនេះ បន្ទាប់ពីព្រឹត្តិការណ៍ ដំបូងរបស់គាត់នៅរដ្ឋ Las Vegas លោកប្រធានាធិបតី បៃដិនបានធ្វើតេស្តវិជ្ជមាន ឃើញមានឆ្លងជំងីកូវីដ-១៩  ។ គាត់ត្រូវបានគេចាក់ថ្នាំបង្ការ និងជំរុញ ហើយគាត់កំពុងមានរោគសញ្ញាស្រាល” ។

លោកស្រីបានបញ្ជាក់ថា “គាត់នឹងត្រលប់ទៅ Delaware វិញជាកន្លែងដែលគាត់នឹងនៅដាច់ដោយឡែកពីគេ ហើយនឹងបន្តបំពេញភារកិច្ចទាំងអស់របស់គាត់ ឱ្យបានពេញលេញ ក្នុងអំឡុងពេលនោះ” ។

យោងតាមការកត់សម្គាល់របស់វេជ្ជបណ្ឌិតបានបង្ហាញថា លោក បៃដិន ដែលព័ត៌មាននេះ បានផ្តល់ដោយលោកស្រី Jean-Pierre បានឱ្យដឹងដូច្នេះថា “លោកប្រធានាធិបតីបានបង្ហាញខ្លួន នៅរសៀលថ្ងៃនេះជាមួយនឹង រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើ រួមមាន រមាស (ហៀរសំបោរ) និងក្អក តែមិនបង្កើតផលណាមួយជាមួយនឹងជំងឺទូទៅ” នោះទេ ។

គេបានដឹងថា លោក បៃដិន គ្រោងនឹងថ្លែងនៅក្នុងសន្និសីទមួយសម្រាប់ក្រុមតស៊ូមតិ និងសិទ្ធិស៊ីវិលឡាទីន UnidosUS ប៉ុន្តែគាត់នឹងមិនអាចចូលរួមបានទៀតនោះទេ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលលោក បៃដិន មានវ័យ៨១ឆ្នាំ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដោយកាលពីមុនគាត់បានធ្វើតេស្តវិជ្ជមាននៅក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top