ព័ត៌មានអន្តរជាតិ

ត្រឹមរយៈពេល ១ថ្ងៃ ជប៉ុន ទំនង​ជា​ចំណាយ​អស់ ១៣ពាន់លានដុល្លារ លើអន្តរាគមន៍ ទីផ្សាររូបិយប័ណ្ណ

Kyodo

តូក្យូ៖ ប្រទេសជប៉ុនទំនងជាបានចំណាយប្រាក់ប្រហែល ២ ទ្រីលានយ៉េន (១៣ពាន់លានដុល្លារ) ដើម្បីបង្កើនតម្លៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយបានពង្រឹងការរំពឹងទុកទីផ្សារ ដែលអាជ្ញាធរបានធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណ នេះបើយោងតាមប្រភពទីផ្សារ និងទិន្នន័យធនាគារកណ្តាល។

រដ្ឋាភិបាល​ជប៉ុន បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ថា​តើ​ខ្លួន​ឈាន​ជើង​ចូល​ទីផ្សារ​ដោយ​ទុក​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ស្ថិតក្នុងភាពមិនច្បាស់លាស់ឬយ៉ាងណា ប៉ុន្តែទិន្នន័យបានណែនាំថា ប្រទេសជប៉ុន ប្រហែលជាបានចំណាយប្រាក់ជាង ៥ទ្រីលានយ៉េនក្នុងវដ្តនៃអន្តរាគមន៍ចុងក្រោយនេះ ដោយជួយលើករូបិយប័ណ្ណជប៉ុន ពីកម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល ៣៧ឆ្នាំនៅជិតបន្ទាត់ ១៦២វិញ។

ទំហំប៉ាន់ស្មាននៃអន្តរាគមន៍ត្រូវបានគណនាដោយមើលភាពខុសគ្នារវាងការប៉ាន់ប្រមាណទីផ្សារនៃការផ្លាស់ប្តូរនៅក្នុងសមតុល្យគណនីចរន្តរបស់ធនាគារជប៉ុន និងទិន្នន័យ ដែលចេញផ្សាយដោយធនាគារកណ្តាល។

ធនាគារកណ្ដាលជប៉ុន បានប្រកាសពីការថយចុះនៃការរំពឹងទុកនៃមូលនិធិចំនួន ២,៧៤ ទ្រីលានយ៉េន ដែលមានទំហំធំជាងការធ្លាក់ចុះ ៦០០ពាន់លានយ៉េន ដែលបានព្យាករណ៍ដោយអ្នកចូលរួមទីផ្សារ។

កាលពីថ្ងៃសុក្រនៅទីក្រុងញូវយ៉ក ប្រាក់ដុល្លារបានធ្លាក់ចុះជាង ១យ៉េនក្នុងរយៈពេលដ៏ខ្លីដល់កម្រិត ១៥៧ យ៉េន ដែលជាកម្រិតទាបក្នុងរយៈពេលបីសប្តាហ៍ ដែលជំរុញឱ្យមានការពិភាក្សាអំពីអន្តរាគមន៍។  ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ប្រទេសជប៉ុន Masato Kanda បានបដិសេធមិនធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top