ព័ត៌មានអន្តរជាតិ

លោក Biden និយាយថា នឹងចុះចេញ ពីការប្រកួត បើសិនវេជ្ជបណ្ឌិត ចេញបញ្ជា ឲ្យលោកធ្វើបែបនេះ

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Joe Biden បាននិយាយថា លោកនឹងផ្អាកយុទ្ធនាការ បោះឆ្នោតឡើងវិញ ប្រសិនបើគ្រូពេទ្យប្រចាំ របស់គាត់ប្រាប់គាត់ថា គាត់ពិតជាមានបញ្ហា សុខភាព។

កន្លងមកការសង្ស័យ អំពីសមត្ថភាព ផ្លូវចិត្តរបស់លោក Biden បានញាំញីយុទ្ធនាការ របស់គាត់ជាយូរមក ចាប់តាំងពីការជជែក ដេញដោល ដ៏យ៉ាប់យ៉ឺនរបស់គាត់ប្រឆាំង នឹងអតីតប្រធានាធិបតី Donald Trump កាលពីខែមុន។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BET News ដែលបានថតកាលពីដើមសប្តាហ៍នេះ លោក Biden ត្រូវបានសួរថាតើមានអ្វី ដែលធ្វើឱ្យគាត់ពិចារណាឡើងវិញ ក្នុងការបន្តប្រកួតប្រជែង សម្រាប់សេតវិមានឬយ៉ាងណា។

លោក Biden បានឆ្លើយតបបែនេះថា ៖ ប្រសិនបើខ្ញុំមានស្ថានភាពសុខភាព ដែលលេចឡើង ប្រសិនបើគ្រូពេទ្យមក ហើយនិយាយថា អ្នកមានបញ្ហានេះ បញ្ហានេះ ខ្ញុំនឹងទទួលយកតាមភ្លាម ។

គួរឲ្យដឹងដែរថា គណបក្សសាធារណរដ្ឋ តែងតែបានវាយប្រហារ គាត់ជាយូរមកហើយថា លោក Biden ខ្វះកម្លាំងផ្លូវចិត្ត សម្រាប់ តំណែងប្រធានាធិបតី ប៉ុន្តែការសម្តែង របស់គាត់នៅឯការជជែក ដេញដោលដែលរៀបចំដោយ CNN ជាមួយ Trump កាលពីខែមុនបានបង្ហាញភាព ទន់ខ្សោយ របស់គាត់ ចំពោះសមាជិក នៃគណបក្សរបស់គាត់ កាន់តែខ្លាំងបន្ថែមទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top