ថ្ងៃទី១៧ ខែកក្កដា សន្និសីទប្រកាសព័ត៌មាន ស្តីពីការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា សម្រាប់ការផ្សាយបន្តផ្ទាល់ ពីការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។
កម្មវិធីច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាចំនួន១០ ដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនស្រាវជ្រាវនិងអភិវឌ្ឍដោយម្ចាស់ការត្រូវបានបញ្ចេញ រួមមាន ការផលិតរលកសញ្ញាសាធារណៈ សម្រាប់ទូរទស្សន៍រូបភាពភ្លឺ ច្បាស់កម្រិត 8K/SD ការកែសម្រួលតាមកម្មវិធីAI ការថតនិងផលិត ដោយកម្មវិធី ដោយមាAIជាជំនួយជាដើម។
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាប្រព័ន្ធសារព័ត៌មានអន្តរជាតិ ដែលបានឈ្នះការដេញថ្លៃ ក្នុងគម្រោងច្រើនបំផុត សម្រាប់ការផ្សាយបន្តផ្ទាល់ពីការ ប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជំរុញយ៉ាងសកម្មនូវការច្នៃប្រឌិតថ្មី ដោយរួមបញ្ចូល “គំនិត+សិល្បៈ+បច្ចេកទេស” ប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាថ្មី ដូចជា 8K/SD ភាពវៃឆ្លាត សិប្បនិម្មិត 5GនិងCloud ព្រមទាំងប្រើប្រព័ន្ធផលិតកម្មវិធី និងចាក់ផ្សាយដែលសិក្សាស្រាវជ្រាវ ដោយម្ចាស់ការនិង បរិក្ខារសំខាន់ៗ ដើម្បីធ្វើការ ផ្សព្វផ្សាយ ដោយគ្រប់ជ្រុងជ្រោយពីការប្រកួតកីឡា អូឡាំពិកក្រុងប៉ារីស និងផ្តល់ជូនទស្សនិកជន ទូទាំងពិភពលោក នូវចំណីអារម្មណ៍ដ៏ពិសេស ៕