ព័ត៌មានអន្តរជាតិ

ឱនភាពពាណិជ្ជកម្មរបស់ជប៉ុន នៅឆមាសទី១ នៃឆ្នាំ២០២៤ កើនឡើងជាងពាក់កណ្តាល

Kyodo

តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ឱនភាពពាណិជ្ជកម្មរបស់ ប្រទេសជប៉ុនក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ ច្រើនជាងពាក់កណ្តាលកាលពីឆ្នាំមុនមកត្រឹម ៣,២៣ទ្រីលានយ៉េន (២១ ពាន់លានដុល្លារ) ដោយសារការកើនឡើងនៃ ការនាំចេញបានជួយទប់ទល់ នឹងតម្លៃនាំចូលអតិផរណាចំពេល មានការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន។

ការនាំចេញបានកើនឡើង ៨,៨ភាគរយដល់ ៥១,៥២ទ្រីលានយ៉េន ដែលជាចំនួនខ្ពស់បំផុតទី៣ លើកំណត់ត្រា ដោយសារការនាំចេញរថយន្ត ទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើង និងបន្ទះឈីបទាក់ទងនឹងគ្រឿងម៉ាស៊ីន ទៅកាន់ប្រទេសចិនមានភាពរឹងមាំ។ ទន្ទឹមនឹងនេះដែរ ការនាំចូលបានកើនឡើង ០,៨ភាគរយដល់ ៥៤,៧៥ទ្រីលានយ៉េន។

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងរបាយការណ៍ បឋមមួយថានៅក្នុងខែមិថុនា ការនាំចេញរបស់ប្រទេសជប៉ុន បានកត់សម្គាល់ការកើនឡើងប្រចាំខែទី៧ ជាប់ៗគ្នា ដោយបានជួយប្រទេសជាតិប្រកាស អតិរេកពាណិជ្ជកម្មលើកដំបូងក្នុងរយៈពេល ៣ខែនៃ ២២៤ពាន់លានយ៉េន។

កំណើននៃការនាំចេញរថយន្តបានកើតឡើង ទោះបីជាមានរឿងអាស្រូវទាក់ទងនឹងទិន្នន័យ សុវត្ថិភាពនៅក្នុងប្រទេសជប៉ុន ដែលនាំឱ្យការនាំចេញ រថយន្តម៉ូដែលមួយចំនួនត្រូវផ្អាកក៏ដោយ។

តម្រូវការខ្លាំងនៅបរទេសទំនង ជាគាំទ្រដល់សេដ្ឋកិច្ចជប៉ុន ដែលសេដ្ឋវិទូឲ្យដឹងថាបានស្ទុះងើបឡើងវិញ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសមុន។

ប្រាក់យ៉េនបានធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ ដែលជាការឈឺក្បាលសម្រាប់អ្នកនាំចូល និងគ្រួសារជប៉ុន ចំពេលមានវិបត្តិសម្រាប់តម្លៃ ក្នុងការរស់នៅប្រចាំថ្ងៃ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top