ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋទាំងពីរ គឺជាវិធីសាស្ត្រដែលអាចសម្រេច បានតែមួយគត់សម្រាប់ការដោះស្រាយ បញ្ហានៅតំបន់មជ្ឈឹមបូព៌ា ។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានបើកកិច្ចពិភាក្សាស្តីពីមជ្ឈិមបូព៌ា រួមទាំងសំណួរប៉ាឡេស្ទីនថា “ដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយ ដែលអាចសម្រេចបានតែមួយគត់ ដើម្បីដោះស្រាយបញ្ហា នៅមជ្ឈិមបូព៌ា” ។
លោកបានគូសបញ្ជាក់អំពីស្ថានភាពដ៏អាក្រក់នៅក្នុងតំបន់ហ្គាហ្សា ដែលបានទទួលរងពីជម្លោះជាបន្តបន្ទាប់ និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ជាមួយនឹងការស្លាប់ជនស៊ីវិលជាង ៣៨,០០០នាក់ត្រូវបានរាយការណ៍។
លោកបានលើកឡើងថា “សហគមន៍អន្តរជាតិ ត្រូវតែបញ្ចូលកិច្ចខិតខំប្រឹងប្រែង ទាំងអស់របស់ខ្លួនក្នុងការជំរុញបទឈប់បាញ់ដើម្បីសង្គ្រោះជីវិតមនុស្សនិងសម្រាលគ្រោះមហន្តរាយ ដែលកំពុងកើតឡើង ដោយមិនបង្អង់យូរទៀតនោះទេ”។
នៅក្នុងនោះដែរ លោកបានថ្កោលទោសការបន្តប្រតិបត្តិការយោធា និងការដាក់ទណ្ឌកម្មរួមរបស់ប្រជាជននៅតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះអរិភាព។
លោកបានលើកឡើងដោយជំរុញឱ្យអ៊ីស្រាអែល ដកការបិទផ្លូវ និងបើកច្រកឆ្លងកាត់ថ្មើរជើងទាំងអស់ ដើម្បីធានាការដឹកជញ្ជូនលឿន និងសុវត្ថិភាពនៃជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា