បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិឥណ្ឌា បានកំណត់បញ្ជីមុខ ទំនិញការពារជាតិថ្មី ដែលចាំបាច់ត្រូវទិញ ពីអ្នកផលិតក្នុងស្រុក ជំនួសវិញដែលវាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូល។
បញ្ជីមុខទំនិញចំនួន៣៤៦មុខ ដែលនឹងត្រូវកំណត់ សម្រាប់ការទិញពីអ្នកលក់ ក្នុងស្រុកនឹងមាន តម្លៃប្រកួតប្រជែង ជំនួសការនាំចូល ដែលមានតម្លៃ ប្រហែល១២៥លានដុល្លារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
ទំនិញក្នុងបញ្ជីរួមមាន គ្រឿង បន្លាស់ និងគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងវត្ថុធាតុដើមផងដែរ។ កិច្ចសន្យានឹងត្រូវបានអនុវត្ត ដោយក្រុមហ៊ុនការពារជាតិដែលគ្រប់គ្រងដោយរដ្ឋ ដោយមានការចូលរួមពីសហគ្រាសធុនតូច និងមធ្យម។
ក្រសួងការពារជាតិបាន និយាយថា៖ នេះនឹងផ្តល់កម្លាំង រុញច្រានដល់កំណើនសេដ្ឋកិច្ច បង្កើនការវិនិយោគលើ វិស័យការពារជាតិ និងនាំឱ្យកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
គួរឲ្យដឹងដែរថាវាគឺជាបញ្ជីផលិតផលទីប្រាំដែលកំណត់ ដោយយោធា របស់ប្រទេសសម្រាប់លទ្ធកម្ម ក្នុងស្រុកក្រោមគំនិតផ្តួចផ្តើម ដែលត្រូវបានហៅឈ្មោះថា Atmanirbharta ឬមានន័យថាការពឹងផ្អែកលើខ្លួនឯង របស់រដ្ឋាភិបាលឥណ្ឌា ៕
ប្រែសម្រួល៖ស៊ុនលី