បរទេស៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានចោទប្រកាន់មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា គឺលោក Elon Musk និងមិត្តសម្លាញ់សេដ្ឋីដូចគ្នារបស់គាត់” ពីការព្យាយាម “ទិញ” ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់ពីមានការអះអាងថា មហាសេដ្ឋីរូបនេះគ្រោងនឹងធ្វើការរួម ចំណែកយ៉ាងសំខាន់ ដល់ក្រុមដែលគាំទ្រ គណបក្សសាធារណរដ្ឋ Donald Trump ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ហោះនៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន របស់លោក Biden បាននិយាយកាលពីថ្ងៃពុធថា “ខ្ញុំឈឺ” នៅក្នុងសេចក្តីយោងជាក់ ស្តែងចំពោះការធ្វើតេស្តវិជ្ជមាន Covid-19 របស់គាត់បានប្រកាសនៅថ្ងៃដដែលនោះ។ ក្នុងការឆ្លើយតប ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្តឃ្លាថា៖ « Elon Musk និងសម្លាញ់អ្នកមានរបស់គាត់ កំពុងព្យាយាមទិញ ការបោះឆ្នោតនេះ»។
ការបង្ហោះនេះបានអំពាវនាវដល់ជនជាតិអាមេរិកឱ្យចូលរួមក្នុងយុទ្ធនាការរបស់លោក Biden តាមរយៈ ActBlue ដែលជាវេទិកាបរិច្ចាគរបស់បក្សប្រជាធិបតេយ្យ។ វេទិការៃអង្គាសប្រាក់បានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោក Thomas Crooks ដែលជាបុរសដែលព្យាយាមធ្វើឃាតលោក Trump នៅឯការជួបជុំមួយកាលពីថ្ងៃសៅរ៍ បានធ្វើអំណោយតូចមួយដល់វានៅពេលគាត់មានអាយុ ១៧ ឆ្នាំ។
ប្រតិកម្មទៅនឹងការអំពាវពាវ របស់ Biden, លោក Musk បាននិយាយថា “ខ្ញុំកំពុងរស់នៅដោយគ្មាន ជួលក្នុងក្បាលរបស់គាត់” នោះទេ។
លោក Elon Musk គាំទ្រដោយបើកចំហចំពោះគោលនយោបាយ អភិរក្សមួយចំនួន ដូចជាការបង្កើនសន្តិសុខព្រំដែន និងការប្រឆាំងទៅនឹង “ការលើកកម្ពស់មនោគមវិជ្ជា និងគោលនយោបាយវឌ្ឍនភាពសេរី” ។ សប្តាហ៍នេះលោកបានប្រកាសថា លោកនឹងផ្លាស់ប្តូរអាជីវកម្ម របស់គាត់ពីរដ្ឋកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ បន្ទាប់ពីច្បាប់បានហាម ឃាត់គ្រូបង្រៀន នៅក្នុងរដ្ឋហ្គោលដិន ដើម្បីជូនដំណឹងដល់ឪពុកម្តាយ ប្រសិនបើកូនរបស់ពួកគេ កំណត់អត្តសញ្ញាណ ជាអ្នកកែភេទនៅសាលារៀន៕
ប្រែសម្រួលៈ ណៃ តុលា