តៃប៉ិ៖ អាជ្ញាធរតៃវ៉ាន់បានឲ្យដឹងថា ឆ្មាំឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ និងជប៉ុន បានធ្វើសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នា ដោយនាវាមួយគ្រឿងក្នុងចំណោម នាវាជាច្រើនទៀតរបស់កោះនេះ បានធ្វើការឈប់ចាក់ប្រេង នៅក្នុងដែនទឹកប្រទេសជប៉ុន។
តាមការលើកមុននៅប្រទេសជប៉ុនកាលពីឆ្នាំមុន ការឈប់ចាក់ប្រេងត្រូវបានធ្វើឡើង ជាផ្នែកមួយនៃបេសកកម្មល្បាត សមុទ្រខ្ពស់របស់ឆ្មាំសមុទ្រតៃវ៉ាន់ ដើម្បីការពារទូកនេសាទ។ ឆ្មាំសមុទ្របានឲ្យដឹងថា នាវាល្បាតដែលបានចាកចេញពីកំពង់ផែ Kaohsiung នៅថ្ងៃទី២១ ខែមិថុនា ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃទី១៤ ខែសីហា។
កាលពីខែមិថុនា នាវាឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់មួយគ្រឿង បានបោះយុថ្កានៅទីក្រុង Honolulu ក្នុងអំឡុងពេលបេសកកម្មល្បាតនេសាទស្រដៀងគ្នា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់។
ចំណាត់ការនេះអាចបង្ហាញថា ទីក្រុងតៃប៉ិ បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងតូក្យូ និងវ៉ាស៊ីនតោន បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការ ចំពេលមានសម្ពាធ កាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង លើដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងក៏ដោយ ដែលចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន។
ឆ្មាំសមុទ្របានឲ្យដឹងទៀតថា ឆ្មាំឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់ សហការជាមួយទីភ្នាក់ងារជលផលរបស់កោះ ដើម្បីបំពេញបេសកកម្មល្បាតនេសាទ នៅសមុទ្រខ្ពស់ពីរ ឬបី ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
