ព័ត៌មានអន្តរជាតិ

បេក្ខជនអនុប្រធានាធីបតី បក្សសាធារណរដ្ឋសន្យាថា រដ្ឋបាលលោក ត្រាំ ទីពីរ នឹងបញ្ជូនទាហានអាមេរិក ទៅធ្វើសង្គ្រាមនៅពេលដែលចាំបាច់បំផុតប៉ុណ្ណោះ

បរទេស៖ មិត្តរួមដំណែងរបស់អតីតប្រធានាធិបតី Donald Trump គឺសមាជិកព្រឹទ្ធសភារដ្ឋ Ohio លោក J.D. Vance បានសន្យាថា រដ្ឋបាលលោក ត្រាំ ទីពីរ គឺនឹងបញ្ជូនទាហានអាមេរិកទៅធ្វើសង្គ្រាមនៅពេលដែលចាំបាច់បំផុត។

ដូចលោក ត្រាំ ដែរ លោក Vanceគឺជាអ្នករិះគន់យ៉ាងម៉ឺងម៉ាត់ចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះបរទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Vance
បានថ្លែងសុន្ទរកថាទៅកាន់សន្និបាតជាតិបក្សសាធារណៈរដ្ឋ (RNC) ក្នុងរដ្ឋ Wisconsin កាលពីយប់ថ្ងៃពុធ
ដោយទទួលយកជាផ្លូវការនូវការតែងតាំងជាអនុប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ។

ក្នុងអំឡុងពេលនៃសុន្ទរកថារយៈពេលកន្លះម៉ោងសមាជិកសភា និងទាហានជើងចាស់នៃកងម៉ារីនអាមេរិករូបនេះ បានរិះគន់ប្រធានាធិបតីអាមេរិក Joe Bidenសម្រាប់ការគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបាន “បំផ្លាញ” ការងារផលិតកម្មរបស់អាមេរិក និងគាំទ្រការឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។

លោក Vance បាននិយាយនៅពេលដែលហ្វូងមនុស្សជាអ្នកគាំទ្របានស្រែកច្រៀងថា “Joe ត្រូវតែ ទៅថា “នៅក្នុងទីក្រុងតូចៗដូចជាអណ្តូងរ៉ែក្នុងរដ្ឋ Ohio ឬក្បែរនោះក្នុងរដ្ឋ Pennsylvania ឬ Michigan នៅក្នុងរដ្ឋផ្សេងទៀតនៅទូទាំងប្រទេសរបស់យើងការងារត្រូវបានបញ្ជូនទៅក្រៅប្រទេស ហើយកូនៗ របស់យើងត្រូវបានបញ្ជូនទៅធ្វើសង្គ្រាម” ។

លោកបានបន្តថា «ជាមួយគ្នានេះ យើងនឹងបញ្ជូនកូនរបស់យើងទៅធ្វើសង្គ្រាម តែនៅពេលដែលយើងចាំបាច់តែប៉ុណ្ណោះ “ប៉ុន្តែដូចដែលប្រធានាធិបតី Trump បានបង្ហាញជាមួយនឹងការលុបបំបាត់ ISIS និងច្រើនទៀតនៅពេលដែលយើងដាល់ យើងនឹងដាល់ឱ្យខ្លាំង” ។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រយ៉ាងកក់ក្តៅចំពោះការលុកលុយប្រទេសអ៊ីរ៉ាក់ក្នុង ឆ្នាំ២០០២ មុនពេលនិយាយប្រឆាំងនឹងសង្រ្គាមនៅឆ្នាំ ២០០៤ មួយឆ្នាំបន្ទាប់ពីវាបានចាប់ផ្តើម។

នៅពេលកំពុងកាន់តំណែង លោក ត្រាំ គឺជាប្រធានាធិបតីអាមេរិកដំបូងគេ ចាប់តាំងពីលោក Jimmy Carter មិនពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនៅក្នុងជម្លោះបរទេសថ្មី។

ថ្វីបើលោក ត្រាំ ប៉ុនប៉ងបង្រ្កាបការចូលរួមរបស់អាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីដោយជោគជ័យមានកម្រិតក៏ដោយក៏លោកគឺបានអនុញ្ញាតឱ្យមានការវាយប្រហារដោយមីស៊ីលលើផ្ទៃប្រទេសស៊ីរី , លោកបានបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយអ៊ីរ៉ង់ Qassem Soleimani និងការសម្លាប់រដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) មេដឹកនាំ Abu Bakr Al-Baghdadi ដោយកងកម្លាំងពិសេសអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top