ព័ត៌មានអន្តរជាតិ

តុលាការរុស្សី ដាក់ទោសអ្នកកាសែត អាមេរិក១៦ឆ្នាំ ពីបទចារកម្ម

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Evan Gershkovich ត្រូវបានតុលាការរុស្ស៊ី កាត់ទោស ឱ្យជាប់គុក ១៦ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទចារកម្ម និងបង្កហនិភ័យដល់សន្តិសុខជាតិ។

អ្នកយកព័ត៌មាន Wall Street Journal អាយុ ៣២ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន នៅខែមីនាឆ្នាំ២០២៣នៅ Ekaterinburg ។ ទីភ្នាក់ងារសន្តិសុខ សហព័ន្ធ (FSB) បាននិយាយថា គាត់មានព័ត៌មាន អំពីសហគ្រាសការពារជាតិរុស្ស៊ី មួយចំនួនពេលត្រូវ បានចាប់ខ្លួន។

ក្រុមគ្រួសារ និងសហការីការងាររបស់លោក Gershkovich បដិសេធការចោទប្រកាន់នេះ ហើយអះអាងថា គាត់កំពុងធ្វើការស៊ើបអង្កេត តាមសារព័ត៌មានធម្មតា។ ការចាប់ខ្លួនរបស់គាត់ គឺជាលើកទីមួយហើយ ដែលអ្នកកាសែតអាមេរិកម្នាក់ ត្រូវបានឃុំខ្លួន ក្រោមការសង្ស័យថា មានចារកម្ម ចាប់តាំងពីសង្គ្រាមត្រជាក់។

លោក Gershkovich ត្រូវ​បាន​ឃុំ​ខ្លួន​ ក្នុង​ការ​ស៊ើប​អង្កេត​ និង ​ការ​កាត់​ក្តីដែលទោះបីជាយ៉ាងណាក្តី យោងតាមប្រភពសារព័ត៌មាន របស់តុលាការ តំបន់ Sverdlovsk គាត់បានបដិសេធម្តងទៀត នូវកំហុសណាមួយ នៅក្នុងសវនាការកាលពីថ្ងៃសុក្រ។

យោងតាមលោក Roger Carstens បេសកជនពិសេស របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការ ចំណាប់ខ្មាំង ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានព្យាយាម ធ្វើអន្តរាគម លើកិច្ចព្រមព្រៀង ជាមួយទីក្រុងម៉ូស្គូសម្រាប់ការដោះលែង លោក Gershkovich ប៉ុន្តែរហូតមកដល់ពេលនេះ អាមេរិកមិនទទួលបានជោគជ័យ លើកិច្ចខិតខំប្រឹងប្រែងនេះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top