ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ចូលរួមសកម្មភាព «កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា» ក្រោមចំណោងជើង «ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ»

រសៀលថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី Peng Liyuan ភរិយាលោក Xi Jinping ប្រធានរដ្ឋចិននិងជាទូតសុច្ឆន្ទៈសម្រាប់បង្ការនិងព្យាបាលជម្ងឺរបេង និងជម្ងឺអេដស៍នៃអង្គការសុខភាពពិភលោក និងទូតសុច្ឆន្ទៈពិសេសសម្រាប់ជំរុញការអប់រំកុមារី និងស្រ្តីនៃអង្គការយូណេស្កូរបស់អង្គកាសហប្រជាជាតិ បានអញ្ជើញចូលរួមសកម្មភាព «កុមារចិន-អាហ្វ្រិកចាប់ដៃគ្នា» ក្រោមចំណងជើង «ក្តីស្រឡាញ់ក្រោមពន្លឺព្រះអាទិត្យ» ដែលបានរៀបចំនៅបណ្ណាល័យទីក្រុងប៉េតាំង ហើយថ្លែងសុន្ទរកថា។

លោកស្រីបានថ្លែងថាសកម្មភាពលើកនេះមិនគ្រាន់់ តែជាការជួបជុំយ៉ាងសប្បាយរីករាយរវាងកុមារចិន និងអាហ្វ្រិកតែប៉ុណ្ណោះទេ ហើយក៏ជាភស្តុតាងដ៏ជាក់ស្តែង នៃភាពជិតស្និទ្ធរាប់អានរវាងប្រទេសចិននិងអាហ្វ្រិកទៀតផង។ ក្នុងនាមជាអ្នកធ្វើដំណើរជាមួយគ្នាលើផ្លូវអភិវឌ្ឍន៍នៃទ្វីបអាហ្វ្រិកប្រទេសចិនមិនគ្រាន់តែធ្វើកិច្ចខិត
ខំប្រឹងប្រែងដើម្បីធានាដល់ការលូតលាស់យ៉ាងល្អ​​ របស់កុមារចិនហើយក៏ខិតខំប្រឹងប្រែងដើម្បីរួមចំណែករបស់ប្រទេសចិននៅក្នុងការដែលធ្វើឱ្យកុមារអាហ្វ្រិកលូតលាស់យ៉ាងល្អទៀតផង។ សង្ឃឹមថាកុមារាកុមារីចិន និងអាហ្វ្រិកដែលចូលរួមសកម្មភាពលើកនេះអាចរឹតបន្តឹងចំណងមិត្តភាព រវាងចិននិងអាហ្វ្រិកបន្តវេននៃប្រវត្តិសាស្រ្តមិត្តភាពចិននិងអាហ្វ្រិកដើម្បីក្លាយទៅជាអ្នកបន្តវេនរបស់មិត្តភាពប្រពៃណីចិន និងអាហ្វ្រិកនិងក្រុមកម្លាំងថ្មីក្នុងការកសាងសហគមន៍រួមវាសនាចិននិងអាហ្វ្រិក។

សូមជម្រាបថាឆ្នាំ២០២៣ លោកស្រី Peng Liyuan និងសហព័ន្ធស្ត្រីទីមួយអាហ្វ្រិកដើម្បីអភិវឌ្ឍន៍បានផ្តួចផ្តើមគំនិតឱ្យរៀបចំសកម្មភាព «កុមារចិន-អាហ្វ្រិកចចាប់ដៃគ្នា» ដើម្បីបើកធ្វើសកម្មភាពយកចិត្តទុកដាក់ដល់សុខភាពកុមារកំព្រានៅបណ្តាប្រទេសអាហ្វ្រិកជាង ៥០ប្រទេសដែលបានទទួលបានប្រសិទ្ធផលយ៉ាងច្រើន៕

To Top