ព័ត៌មានអន្តរជាតិ

បាក់ស្ពានដោយសារភ្លៀងធ្លាក់ខ្លាំងនៅចិន ស្លាប់ ១១នាក់ និងជាង៣០នាក់ ធ្លាក់ចូលចូលទន្លេ កំពុងបាត់ខ្លួន

បរទេស៖ ទូរទស្សន៍រដ្ឋ CCTV របស់ចិនបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មនុស្ស ១១នាក់បានស្លាប់ និងជាង ៣០នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីស្ពានមួយនៅភាគខាងជើងប្រទេសចិនបានបាក់ ចំពេលមានភ្លៀងធ្លាក់ខ្លាំង។

យោងតាមសារព័ត៌មាន Channels TV ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួបានផ្សាយដោយដកស្រង់សម្តីពីនាយកដ្ឋានទំនាក់ទំនងសាធារណៈខេត្តថា ស្ពានឆ្លងកាត់ទន្លេមួយក្នុងខេត្ត Shangluo នៃខេត្ត Shaanxi បានបាក់រលំនៅម៉ោងប្រហែល 8:40 យប់ថ្ងៃសុក្រ (1240 GMT) “ដោយសារតែមានភ្លៀងធ្លាក់ភ្លាមៗ និងទឹកជំនន់ភ្លាមៗ” ។

CCTV បានផ្សាយថា “រថយន្តជិត ២០គ្រឿង និងមនុស្សជាង ៣០នាក់” នៅតែបាត់ខ្លួន បន្ទាប់ពីស្ពានផ្លូវហាយវេបានបាក់ចូលទៅក្នុងទន្លេ។

ទូរទស្សន៍​បាន​ផ្សាយថា ជនរងគ្រោះ​ទាំង ១១នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​ចំនួន ៥ ដែល​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​បាន​គេ​ស្រង់​ចេញ​ពី​ទឹក។

រូបភាពនៅលើទូរទស្សន៍រដ្ឋបានបង្ហាញពីផ្នែកខ្លះនៃស្ពានដែលលិចទឹកដោយទឹកទន្លេហូរហៀរពីលើ។ ផ្នែកធំនៃភាគខាងជើង និងកណ្តាលនៃប្រទេសចិនត្រូវបានវាយលុកចាប់តាំងពីថ្ងៃអង្គារដោយភ្លៀងធ្លាក់ខ្លាំងដែលបានបណ្តាលឱ្យមានទឹកជំនន់និងការខូចខាតយ៉ាងសំខាន់។

កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ប្រាំនាក់បានស្លាប់ និងប្រាំបីនាក់បាត់ខ្លួន បន្ទាប់ពីភ្លៀង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងទីក្រុង Baoji នៃ Shaanxi ៕

ប្រែសម្រួលៈ ណៃ តុលា

To Top