ព័ត៌មានអន្តរជាតិ

មតិរបស់តុលាការ ICJ ស្តីពីការកាន់កាប់របស់អ៊ីស្រាអែល ទាញប្រតិកម្មផ្ទុយពីប៉ាឡេស្ទីន និងអ៊ីស្រាអែល


យេរ៉ូសាឡឹម៖ មតិយោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចាត់ទុកថាវត្តមានរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ដោយខុសច្បាប់ បានជំរុញឱ្យមានប្រតិកម្មផ្ទុយគ្នាពីភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ប្រធានាធិបតីប៉ាឡេស្ទីនបានសាទរថាវាជា “ជ័យជំនះសម្រាប់យុត្តិធម៌”ដោយជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការកាន់កាប់របស់ខ្លួន “ដោយគ្មានលក្ខខណ្ឌ ឬករណីលើកលែងនោះឡើយ” ។

សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់សេចក្តីសម្រេចរបស់តុលាការ ICJ ថាជា “ការបញ្ជាក់ឡើងវិញ” នៃការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិជារដ្ឋរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានឲ្យដឹងនៅក្នុងគំនិតមិនជាប់កាតព្វកិច្ចរបស់ខ្លួននៅមុនថ្ងៃដែលការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ West Bank និង យេរ៉ូសាឡឹមខាងកើង បំពានច្បាប់អន្តរជាតិ ដោយអំពាវនាវឱ្យអ៊ីស្រាអែល បញ្ចប់វត្តមានរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន “ឱ្យបានលឿនតាមដែលអាចធ្វើទៅ បាន” ។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់ ដែលកំពុងប្រយុទ្ធនឹងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិភ្លាមៗ កាលពីថ្ងៃសុក្រដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន បន្ទាប់ពីមតិរបស់តុលាការ ICJ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសអ៊ីស្រាអែល បានបន្ថែមថា មតិយោបល់មានស្ថានភាពមិនជាប់កាតព្វកិច្ច ហើយថាអ៊ីស្រាអែល មិនត្រូវបានបង្ខំឱ្យអនុម័តនោះទេ ដោយបន្ថែមថាប្រទេសនេះត្រូវបាន “ប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top