បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែនស្ថិតនៅក្នុងទាំងតាំងក្រោយផ្ទះរបស់អឺរ៉ុបសោះប៉ុន្តែ
បែរជាកំពុងធ្វើការដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងទំនួលខុសត្រូវរបស់ខ្លួនឯងទៅវិញ។
នេះជាការលើកឡើងដែលធ្វើឡើងដោយសហការីជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump
គឺលោក Richard Grenell។លោក Grenellធ្លាប់កាន់មុខតំណែងការទូតជាន់ខ្ពស់ជាច្រើនក្នុងអំឡុងពេល
កាន់តំណែងដំបូងរបស់លោក Trump ហើយឥឡូវនេះត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជា បេសកជនពិសេសតំណាងផងនោះ។
នៅពេលខាងមុខលោកទំនងជាជ្រើសរើសជារដ្ឋលេខាធិការ ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋឈ្នះឆ្នោតសម្រាប់ អាណត្តិថ្មីនេះ។
ក្នុងចំណោមប្រធានបទផ្សេងទៀត អ្នកការទូតរូបនេហបានស្នើថាអ៊ុយក្រែនភាគច្រើនគួរតែស្ថិតនៅក្នុង
ការទទួលខុសត្រូវ របស់សហភាពអឺរ៉ុប ជាជាងរបស់វ៉ាស៊ីនតោន។
លោក Grenell ក៏បានរិះគន់មេដឹកនាំដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកលោក Joe Biden
ចំពោះការខ្វះខាតជាក់ស្តែងរបស់គាត់ក្នុងការខិតខំប្រឹងប្រែងក្នុងការទាក់ទងការទូតជាមួយរុស្ស៊ី និងការនិយាយ
ជាមួយប្រធានាធិបតី Vladimir Putinផង៕
ប្រែសម្រួល៖ស៊ុនលី
