បរទេស ៖ ប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការប្រកាស ដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស ប្រជាធិតេយ្យ ដោយលោក Joe Biden ភ្លាមៗ គូប្រជែងលោក Donald Trump បានចេញមកប្រតិកម្ម ភ្លាមផងដែរ ជុំវិញបញ្ហានេះ។
យោងតាមការចេញ ផ្សាយរបស់ RT លោក Donald Trump បាននិយាយទៅកាន់ទូរទស្សន៍ CNN តាមរយៈទូរស័ព្ទ ដោយអះអាងថា លោក Biden នឹងត្រូវបានចងចាំថា ជា ធានាធិបតីតែមួយគត់ ដែលអាក្រក់បំផុតនៅ ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិក ។
លោក Trump បាននិយាយទៀតថាគាត់ជឿជាក់ថា អនុប្រធានាធិបតី Kamala Harris នឹងក្លាយជាគូប្រជែងថ្មី របស់គាត់ប៉ុន្តែជាគូប្រជែង ដែលមានភាព ងាយស្រួលជាងក្នុង ការយកជំយជំនះជាងលោក Biden ថែមទៀត។
អតីតប្រធានាធិបតីរូបនេះ បានបន្តសរសេររៀបរាប់ លើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដើម្បីរិះគន់យ៉ាងចាស់ដៃ ទៅលើច្បាប់របស់លោក Biden ហើយសន្យាថា នឹងជួសជុលភ្លាមៗ នូវការខូចខាតទាំងឡាយ នៅពេលដែលលោកមានឳកាស ត្រឡប់ទៅសេតវិមានវិញ ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
