ការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី៣៣ នឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបន្ថែមភាពទាក់ទាញសម្រាប់ការផ្សាយបន្តផ្ទាល់ ជាមួយនឹងកម្លាំងកែច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

យោងតាមកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្ររវាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រុមហ៊ុនសេវាផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអូឡាំពិកអន្តរជាតិ (OBS) និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០២៣ ភាគីទាំងពីរបានបង្កើតយន្តការកិច្ចសហប្រតិបត្តិការរយៈពេលវែង សម្រាប់ការផ្សាព្វផ្សាយការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ និងការប្រកួតកីឡាអូឡាំនាពេលអនាគត ហើយនឹងធ្វើកិច្ច
សហប្រតិបត្តិការយ៉ាងស៊ីជម្រៅលើទិដ្ឋភាពដូចជាការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួត កម្មវិធីបច្ចេកវិទ្យា និងការត្រួតត្រាទីផ្សារ ដើម្បីជំរុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវស្មារតី និងវប្បធម៌អូឡាំពិក និងសម្រេចបាននូវការអភិវឌ្ឍរួមគ្នា៕
