បរទេស៖ កាលពីម៉ោង ៧ ព្រឹកថ្ងៃនេះ ព្យុះឈ្មោះ Prapiroon បានចុះខ្សោយទៅជាវិសម្ពាត្រូពិច ប៉ុន្តែនៅតែបណ្តាលឱ្យមានខ្យល់បក់ខ្លាំង ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង (កម្រិត ៧) ហើយភ្លៀងធ្លាក់ខ្លាំងបានពង្រីកដល់ខេត្ត ក្រុងចំនួន ៩ រួមទាំងទីក្រុងហាណូយផងដែរ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅម៉ោង ៥ ព្រឹក ព្យុះឈ្មោះ ព្រះភិរុណ (Prapiroon) ខិតជិតឆ្នេរសមុទ្រ Quang Ninh – Hai Phong ជាមួយនឹងខ្យល់កម្រិត៩ (៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង) ។ នៅម៉ោង ៦ និង ៣០ នាទី ខ្យល់ព្យុះបានបោកបក់មកលើទីក្រុង Mong Cai ខេត្ត Quang Ninh ។
ព្យុះ ព្រះភិរុណ ជាព្យុះទីពីរនៅសមុទ្រខាងកើតក្នុងឆ្នាំនេះ។ ខ្យល់ព្យុះចុះខ្សោយទៅជាវិសម្ពាធត្រូពិច ហើយបន្ទាប់ពីរំកិលចូលជ្រៅទៅក្នុងខេត្ត Quang Ninh ព្យុះនេះបានចុះខ្សោយទៅជាវិសម្ពាធត្រូពិច។
មជ្ឈមណ្ឌលជាតិព្យាករណ៍ធនធាន ជលសាស្ត្របានឲ្យដឹងថា នៅវេលាម៉ោង៧៖០០នាទីព្រឹក ខ្យល់បក់បោកខ្លាំងបំផុតនៅជិតចំណុចកណ្តាល នៃតំបន់ទំនាបត្រូពិច មានកម្រិត៦១គីឡូម៉ែត្រក្នុងមួយម៉ោង កម្រិត៧ បោកបក់ដល់កម្រិត៩។ នៅប៉ុន្មានម៉ោងខាងមុខនេះ ខ្យល់ព្យុះត្រូពិចនឹងផ្លាស់ទី បន្តិចម្តងៗ ឆ្ពោះទៅទិសខាងលិច-ឆៀងខាងលិច ហើយមកដល់ម៉ោង ៧៖០០នាទីយប់ វានឹងបន្តចុះខ្សោយ ទៅជាតំបន់សម្ពាធទាប នៅតំបន់ភាគឦសាន។
កោះ Co To ខេត្ត Quang Ninh រងការខូចខាតជាច្រើន, ស្ថិតនៅចម្ងាយប្រហែល ៦០ ម៉ាយពីដីគោក កោះ Co To ត្រូវបានវាយប្រហារដោយខ្យល់ព្យុះកម្រិត ១០ យ៉ាងខ្លាំងចាប់តាំងពីយប់ថ្ងៃទី ២២ ខែកក្កដា។ មកដល់ព្រឹកនេះអាជ្ញាធរកត់ត្រាថា កប៉ាល់ដឹកស៊ីម៉ងត៍នៅកំពង់ផែ និងទូកតូចមួយបានបោះយុថ្កានៅកំពង់ផែ។ កំពង់ផែនៅតំបន់ទី 1 ទីក្រុង Co To បានជន់លិច។ ដើមឈើប្រមាណ ៥០ដើមនៅតាមបណ្តោយផ្លូវ ត្រូវបានរលំ ៕
ប្រែសម្រួលៈ ណៃ តុលា