បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានព្រមានថា កងទ័ពអង់គ្លេស កងទ័ពជើងទឹក និងកងទ័ពអាកាស កំពុងតែតស៊ូជាមួយ នងឹភាពខ្វះខាត លទ្ធកម្ម ការធ្លាក់ចុះនៃក្រមសិលធម៍។
នៅក្នុងការវាយតម្លៃដ៏គួរឲ្យកត់សំគាល់ នៃកងកម្លាំងយោធារបស់ចក្រភពអង់គ្លេស លោក Healey បានប្រាប់សន្និសីទស្តីពីសង្គ្រាម និងដីធ្លីប្រចាំឆ្នាំរបស់កងទ័ពអង់គ្លេស នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទថា កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសនេះប្រឈមនឹង បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ជាងអ្វីដែលយើងអាចរំពឹងទុក។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ បានកាន់តំណែងត្រឹមតែជាងពីរសប្តាហ៍ប៉ុណ្ណោះ ដែលជាផ្នែកនៃរដ្ឋាភិបាល និងការងារថ្មីហើយលោកបានបន្ថែមថា៖ ឥឡូវនេះយើងក៏ឃើញថាបញ្ហាទាំងនេះ កាន់តែអាក្រក់ជាងអ្វីដែល យើងគិតទៅទៀតដោយយុគសម័យថ្មី សម្រាប់វិស័យការពារជាតិរបស់ ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹង ការគំរាមកំហែងសកលដែល កើនឡើងយ៉ាងឆាប់រហ័ស ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលអង់គ្លេសចុងក្រោយនេះ បានកំណត់ផែនទីចង្អូលបង្ហាញផ្លូវថ្មី ដើម្បីចំណាយដល់ទៅ២,៥ភាគរយនៃប្រាក់ចំណូលជាតិ លើវិស័យការពារជាតិហើយ អង់គ្លេសជាសមាជិកណាតូ ដែលតម្រូវឱ្យរដ្ឋជាសមាជិកចំណាយ យ៉ាងហោចណាស់ ២ភាគរយប៉ុណ្ណោះនៃ GDP លើវិស័យយោធារបស់ខ្លួន ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
