ព័ត៌មានអន្តរជាតិ

“អាថ៍កំបាំង នៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ច ពិសេសរបស់ប្រទេសចិន ៖ ក្រុងសៀមិន ទីក្រុងសួនផ្កាលើសមុទ្រ

កោះសត្វកុក , តំបន់សេដ្ឋកិច្ចពិសេស , តំបន់អេកូទេសចរណ៍ ល្បីល្បាញ — ក្រុងនេះមួយឆ្នាំទទួលភ្ញៀវ ទេសចរមួយរយលាននាក់
ពេលថ្មីៗកន្លងទៅនេះ ភ្ញៀវទេសចរបរទេស ចំនួនច្រើនឡើងៗ បានមកដើរកម្សាន្ត នៅប្រទេសចិន ព្រោះរដ្ឋាភិបាលចិន បានពង្រីកក្របខ័ណ្ឌ គោលនយោបាយលើកលែង ទិដ្ឋាការ សម្រាប់ការឆ្លងកាត់ដែនចិនចំនួន ១៤៤ ម៉ោង ដែលបាន បន្ថែមច្រកចេញចូលដល់ចំនួន ៣៧ កន្លែង ដែលក្នុងនោះមានច្រក២កន្លែង ស្ថិតក្នុងក្រុងសៀមិន ខេត្តហុកគៀន។

ទីក្រុង សៀមិន ត្រូវគេចាត់ទុកជាទីក្រុង សួនផ្កាលើសមុទ្រ នៅឆ្នាំ ២០២៣ ក្រុងនេះ បានទទួលភ្ញៀវ ទេសចរចំនួន ១១០លាននាក់ ទំហំ GDP លើសពី ៨០០ពាន់លានយាន់ប្រាក់ចិន។

ពីបុរាណមក កោះសៀមិនជាទីជម្រករបស់សត្វកុកគ្រោងតូច។ ពីឆ្នាំ១៣៩៤ មក ក្រុងនោះត្រូវដាក់ឈ្មោះជា 厦门 (អានថា សៀមិន ) ដែលតាមភាសាចិនគឺមានន័យថា ទ្វានៃសំណង់រដ្ឋ បានប្រើរហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ ក្រុងសៀមិន មានផ្ទៃដី១៧០០ គីឡូម៉ែត្រការ៉េ ក្នុងនោះ ផ្ទៃសមុទ្រលើសពី ៣៩០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជន ៥.៣ លាននាក់ ជាតំបន់គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ របស់ប្រទេសចិន និងជាទីក្រុងទេសចរណ៍ល្បី ដែលទទួលបានរង្វាន់ សម្រាប់ប្រជាជនស្នាក់នៅបានល្អពីអង្គការសហប្រជាជាតិ ( UN Habitat Scroll of Honour) ។

*“អាថ៍កំបាំង នៃភាពស្រស់ស្អាត” នៃតំបន់សេដ្ឋកិច្ចពិសេស

កន្លែងមួយបើចង់ទទួល បានការអភិវឌ្ឍជាយូរអង្វែង តើត្រូវធ្វើយ៉ាងដូចម្ដេច? បទពិសោធទទួលបានទាំង ការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារអេកូឡូស៊ី នៃទីក្រុងសៀងមិន គឺ៖ មនុស្សនិងសមុទ្ររួមរស់ដោយសុខដុមរមនា អភិវឌ្ឍជាមួយគ្នា។ ពេលធ្វើផែនការអភិវឌ្ឍទីក្រុង កិច្ចការលម្អិតនីមួយៗ ត្រូវគិតគូរដល់ការប៉ះពាល់ដល់ធម្មជាតិ។ សូមបញ្ជាក់ថា ប្រទេសចិនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសសៀមិននៅឆ្នាំ១៩៨០ ។ កាលនោះ លោក Xi Jinping បានបម្រើការងាររដ្ឋបាលនិងបក្សនៅខេត្តហុកគៀន លោកបានដឹកនាំរដ្ឋបាលកំណត់ផែនការ ១៥ ឆ្នាំ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្នេរសមុទ្រ ដែលបានគ្រោងផែនការគោលនៃការអភិវឌ្ឍទីក្រុងអេកូឡូស៊ីសៀមិន ដោយផ្តោតលើសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍអេកូឡូស៊ី។

ប្រទេសចិនមានបទពិសោធសំខាន់ មួយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច គឺ « គូរប្លង់មួយរហូតដល់ទីបញ្ចប់ ( ពោលគឺ កំណត់ផែនការគោលមួយហើយ អនុវត្តជាក់ស្តែងរហូតដល់ទីបញ្ចប់ ) » ។ ដើម្បីឆ្ពោះទៅកាន់គោលដៅ ដែលកូនចៅជំនាន់ក្រោយបន្តរីករាយ នឹងសមុទ្រខៀវ ទឹកថ្លា ភ្នំបៃតង មនុស្សទាំងអស់គ្នាធ្ចើកិច្ចខិតខំ ប្រឹងប្រែងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ។ តាមផែនទីថ្មីបំផុត នៃប្រទេសចិន ជំហានក្រោយនឹងផ្តោតសំខាន់ លើការលើកកម្ពស់ គុណភាពនៃជីវភាព រស់នៅរបស់ប្រជាជន ការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងកែសម្រួលប្រព័ន្ធគ្រប់គ្រងបរិស្ថានអេកូឡូស៊ី ដើម្បីជំរុញការរួមរស់នៅដោយ សុខុមាលភាព រវាងមនុស្សជាតិនិងធម្មជាតិ។

  • ជិះរថភ្លើងឆ្លងកាត់សមុទ្រ ដើរឆ្លងភ្នំនិងសមុទ្រ វត្តអារាមបុរាណ…កន្លែងទេសចរល្បីៗរបស់ក្រុងសៀមិន

ក្រុងសៀមិនមានកោះ មានថ្មប៉ប្រះទឹក មានខ្សែឆ្នេរសមុទ្រ មានកំពង់ ផែពាណិជ្ជកម្ម មានវត្តបុរាណ មានសីតុណ្ហភាព ក្ដៅល្មម និងសម្បូរ ទឹកភ្លៀង ជាទីក្រុងព្រៃឈើ ។ មិនថាលោកអ្នកស្ថិតនៅទីណាលើកោះ ដើរតែ ៥ នាទីនឹងរកឃើញ តំបន់បៃតងមួយកន្លែង ដើរ ១៥ នាទីគឺបានចូលសួន ។ នៅក្រុងសៀមិន ក្រៅពីកោះគូឡាងយូ និងឧទ្យានរុក្ខជាតិ កន្លែងទេសចរណ៍ផ្សេងទៀតសុទ្ធតែបើកចំពោះសាធារណជនដោយមិនគិតថ្លៃ។

បើចូលចិត្តដើរខិតជិតធម្មជាតិ លោកអ្នកអាច ទៅដើរលេងកោះក្រសា រាល់យប់ថ្ងៃសៅរ៍ មានការសម្តែង ភ្លើងឡាស៊ែចម្រុះពណ៌ ។

ផ្លូវដើរឆ្លងភ្នំនិងសមុទ្រ មានប្រវែងជាង២០០គីឡូម៉ែត្រ ដូចនាគមួយតភ្ជាប់កណ្តាលទីក្រុងសៀមិននិងបឹង-ភ្នំ-សមុទ្រ ពេលដើរកម្សានតាមផ្លូវនេះ អ្នកទេសចរអាចឆ្លងកាត់ព្រៃឈើ ឡើងកំពូលភ្នំ ទស្សនាទឹកបឹងបួរសមុទ្រនិងផ្ទៃមេឃ ដើរផងមើលទេសភាពផ្សេងៗគ្នាផង អាចទស្សនាសោភណ្ឌភាព នៃទីក្រុងនិងធម្មជាតិ ស្របពេលតែមួយ។

បើចង់ថតទេសភាពរុក្ខជាតិលើវាលខ្សាច់និងការចុះអ័ព្ទ លោកអ្នកអាចដើរទៅទស្សនាឧទ្យានរុក្ខជាតិ វ៉ានសាន ដែលជាឧទ្យានរុក្ខជាតិតែមួយគត់របស់ចិនដែលស្ថិតក្នុងតំបន់កណ្តាលទីក្រុង ថតរូបលេងនិងថតសែលហ្វីស្អាតណាស់។

វត្ត ណានភូថូ ស្ថិតនៅជើងភ្នំ Wulao បែរមុខទៅទិសខាងត្បូង នៅជាប់នឹងភ្នំហើយបែរទៅរកសមុទ្រ ហុងស៊ុយល្អណាស់ ។ វត្តនេះនៅជិតនឹងសាកល វិទ្យាល័យសៀមិន ឧទ្ទិសបូជាព្រះម៉ែគង់ស៊ីអ៊ីម ជាវត្តអារាមបុរាណពេញ និយមបំផុត នៃតំបន់ភាគខាងត្បូង ហុកគៀនដែលមានប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំ។ វត្តនេះចាប់ផ្តើមសាងសង់នៅរជ្ជកាល ថាង សំណង់មានលក្ខណៈវប្បធម៌ហុកគៀន សសរថ្មក្បឿងបៃតង ចម្លាក់និងរូបគំនូរលើជញ្ជាំងស្រស់ស្អាតប្រណីតណាស់។

កោះ គួឡាងយូ ជាកោះតូចមួយដ៏ស្រស់ស្អាត អគារលើកោះ មានលក្ខណៈពិសេសនៃតំបន់ជាច្រើន អ្នកអាចភ្លក់អាហា សម្រន់ច្រើនប្រភេទ ឈរលើឆ្នេរខ្សាច់ទន់ៗ ស្រស់ស្រូបយកខ្យល់អាកាសសមុទ្រត្រជាក់ៗ ជិះកង់លេងតាមផ្លូវរង្វង់កោះ ជិះរថភ្លើងឆ្លងកាត់សមុទ្រជាដើម សុទ្ធតែជាកម្មវិធី ទេសចរណ៍ដ៏ពេញនិយម។

សូមបញ្ជាក់ទៀតថា ប្រទេសចិនកំពុង អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគោល នយោបាយលើកលែង ទិដ្ឋាការសម្រាប់ការ ចូលដែនរបស់ក្រុម ទេសចរបរទេសដែលធ្វើដំណើរតាមកបាល់កម្សាន្ត ហើយក៏បានកែលម្អចំពោះសេវាកម្មពាក់ព័ន្ធ ដូចជា ការទូទាត់តាមឧបករណ៍ចល័ត ការទិញសំបុត្រ តាមរមណីយដ្ឋានជាដើម ។ វិធានការទាំងនេះបាន និងកំពុងផ្តល់ភាពងាយ ស្រួលដល់ជនបរទេសដែលមកធ្វើទេសចរណ៍ ធ្វើការ និងរស់នៅក្នុងប្រទេសចិន។
សូមស្វាគមន៍មិត្តបរទេស កាន់តែច្រើនមកដើរកម្សាន្ត យ៉ាងសប្បាយរីករាយ នៅប្រទេសចិន!

To Top