ប្រ៊ុចស៊ែល៖ យោងតាមក្រុមសេវាតាមដាន មើលពីការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃអង្គារថា ផែនដីបានប្រឈមនឹងថ្ងៃក្តៅបំផុត នៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ គឺនៅថ្ងៃទី២១ ខែកក្កដា ដែលមានសីតុណ្ហភាពគិតជាមធ្យម ប្រចាំថ្ងៃរបស់ពិភពលោក បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ។
យោងតាមរបាយការណ៍ចេញផ្សាយ ដោយក្រុមសេវាកម្មខាងលើ បានឲ្យដឹងថា ការកើនឡើងខ្ពស់ថ្មីនេះដែរ ត្រូវបានកត់ត្រាដែលមានសីតុណ្ហភាព ១៧,០៩អង្សាសេ លើសពីកំណត់ត្រាមុនបន្តិចគឺ ១៧,៨អង្សាសេ ដែលបានកំណត់នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ ។ នេះជាការកត់សម្គាល់សីតុណ្ហភាព គិតជាមធ្យមដែលខ្ពស់បំផុតនៅ លើពិភពលោកគិតចាប់តាំងពីឆ្នាំ១៩៤០ ។
នៅមុនខែកក្កដា ឆ្នាំ២០២៣ កំណត់ត្រាសីតុណ្ហភាពគិតជា មធ្យមប្រចាំថ្ងៃរបស់ពិភពលោកពី កាលពីពេលមុនត្រូវបានកំណត់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ គឺ សីតុណ្ហភាព១៦,៨អង្សាសេប៉ុណ្ណោះ ។
យោងតាមរបាយការណ៍ខាងលើបានឲ្យដឹងថា ពិភពលោកបានឆ្លងកាត់រយៈពេល ៥៧ថ្ងៃ លើសពីកំណត់ត្រាមុននេះបើធៀបនៅក្នុងរយៈពេល ១៣ខែចុងក្រោយនេះ ។
ផ្អែកតាមការពណ៌នាអំពីភាពខុសគ្នា រវាងសីតុណ្ហភាពក្នុងរយៈពេល១៣ខែចុងក្រោយ និងកំណត់ត្រាកាលពីមុនថា “គួរឱ្យភ្ញាក់ផ្អើលមែន” លោក Carlo Buontempo នាយកក្រុមសេវាកម្មបានលើកឡើងថា “ឥឡូវនេះយើងស្ថិតនៅក្នុងទឹកដី ដែលមិនមានគំនូសតាងពិតប្រាកដ ហើយដោយសារអាកាសធាតុនៅតែបន្តឡើងកម្តៅ យើងត្រូវចាំមើលតទៅទៀត ។ កំណត់ត្រាថ្មីនឹងត្រូវបំបែកនៅក្នុងខែ និងឆ្នាំខាងមុខបន្តទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា