ប៉ារីស៖ ប៉ូលិសបារាំង បានចាប់ខ្លួនបុរសជនជាតិរុស្សីម្នាក់ ដែលត្រូវបានគេសង្ស័យថា បានរៀបចំផែនការ ដើម្បីរំខានដល់ព្រឹត្តិការណ៍កីឡា អូឡាំពិកទីក្រុងប៉ារីស នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបារាំង។
ការចាប់ខ្លួននេះបានធ្វើឡើង ប៉ុន្មានថ្ងៃមុនពិធីបើកកីឡាអូឡាំពិកនៅថ្ងៃសុក្រ ដែលបង្ហាញពីការដង្ហែទូកនៅលើទន្លេ Seine នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យោងតាមលោក Le Monde ជនសង្ស័យត្រូវបានគេជឿថា ជាសមាជិក នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ដែលបានសិក្សានៅសាលា ធ្វើម្ហូបក្នុងទីក្រុងប៉ារីស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ភ័ស្តុតាងដែលបុរសនោះជាប់ពាក់ព័ន្ធ នឹងការគ្រោងទុកត្រូវបានរកឃើញនៅផ្ទះរបស់លោក ដែលគេជឿថា ជាការរំខានដល់ព្រឹត្ដិការណ៍ កីឡាខាងលើនេះ។
អាជ្ញាធរបារាំងបានបង្កើនសន្តិសុខនៅក្នុងការប្រកួតកីឡានេះ ដើម្បីទប់ស្កាត់អំពើភេរវកម្មដែលអាចកើតមាន ការវាយប្រហារតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។
វិធានការប្រឆាំងភេរវកម្ម បន្ថែមបានចូលជាធរមាន ខណៈមនុស្សជាង ៣០ម៉ឺននាក់ រួមទាំងមេដឹកនាំពិភពលោកត្រូវបានគេរំពឹងថា នឹងទស្សនាព្រឹត្ដិការណ៍ មួយនេះពីច្រាំងទន្លេ៕
ប្រែសម្រួល ឈូក បូរ៉ា