តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាថា នឹងបង្កើតច្បាប់ ដែលមានគោលបំណងគាំទ្រ ដល់ការផលិតឧបករណ៍អេឡិចត្រូនិក កម្រិតខ្ពស់ក្នុងស្រុក ដោយជួយក្រុមហ៊ុនផលិត ទទួលបានមូលនិធិគ្រប់គ្រាន់។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបានត្រួតពិនិត្យរោងចក្រ Rapidus Corp. ដែលកំពុងសាងសង់ នៅកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុនថា “ខ្ញុំនឹងស្វែងរកការបញ្ជូន ដំបូងទៅកាន់សភានៃច្បាប់ ដែលចាំបាច់សម្រាប់ ការផលិតបន្ទះឈីប ជំនាន់ក្រោយយ៉ាងច្រើន” ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលនឹងគាំទ្រ ដល់កម្មវិធីវិនិយោគ និងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ ឧស្សាហកម្ម បន្ទះឈីប “លើទ្រង់ទ្រាយធំ និង ជាប្រព័ន្ធ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលកំពុង ពិចារណាផ្តល់មូលនិធិបន្ថែម ក៏ដូចជាការធានាលើប្រាក់កម្ចី ដល់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មបន្ទះឈីបក្នុងស្រុក។
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបានសន្យា ផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ៩២០ពាន់លានយ៉េន (៥,៩ពាន់លានដុល្លារ) ដល់ក្រុមហ៊ុន Rapidus ដើម្បីលើកកម្ពស់បច្ចេកវិទ្យា ដែលមានសារៈសំខាន់ ចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
