ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការ បរទេសអ៊ុយក្រែន អះអាងថា ក្រុងគៀវត្រៀមខ្លួន រួចជាស្រេច ដើម្បីចរចា ជាមួយនឹងរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានប្រាប់សមភាគីចិន លោក Wang Yi ថា ក្រុងគៀវ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃរបស់ពួកគេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានផ្តល់ការបំភ្លឺ អំពីរបៀបវារៈ នៃដំណើរទស្សនកិច្ច របស់ Kuleba ទៅកាន់ប្រទេសចិន ដែលជាលើកដំបូង ចាប់តាំងពីការ ចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាកិច្ចពិភាក្សារបស់គាត់ជាមួយលោក Wang ។

យោងតាមលោក Mao អរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ មានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ ដោយលោក Kuleba បានបញ្ជាក់យ៉ាងច្បាស់ថា៖អ៊ុយក្រែនត្រៀមខ្លួនជាស្រេច និងមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងការចរចាជាមួយរុស្ស៊ី។

លោក Mao បាននិយាយថា លោក Wang បានព្រមានថាមាន៖ហានិភ័យនៃការកើនឡើង និងការរីករាលដាល នៃជម្លោះ ដោយបន្ថែមថា៖ប្រទេសចិនជឿថាការដោះស្រាយជម្លោះទាំងអស់ត្រូវតែត្រលប់ទៅតុចរចាវិញហើយថ្មីៗនេះ ទាំងអ៊ុយក្រែន និងរុស្ស៊ីបានបញ្ជូនសញ្ញា នៃឆន្ទៈក្នុងការចរចា ក្នុងកម្រិតផ្សេងៗគ្នាខ្លះៗដែរ។

ប្រែសម្រួល៖ស៊ុនលី

To Top