បរទេស៖យោងតាមការស្ទាបស្ទង់ និងដកស្រង់សម្លេង នៃការគាំទ្រទូទាំង ប្រទេសរវាងបេក្ខភាពប្រធានាធិបតី អាមេរិកលទ្ធផល កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បាននាំមុខគូប្រជែង របស់គណបក្សសាធារណរដ្ឋ និងអតីតប្រធានាធិបតី Donald Trump ប៉ុន្តែក្នុងចំនួនតិចតួចនៅឡើយ។
ការស្ទង់មតិរបស់ Reuters/Ipsos គឺជាការស្ទង់មតិមួយក្នុង ចំណោមការស្ទង់មតិដំបូងបង្អស់ ដែលធ្វើឡើងចាប់តាំង ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញ និងបានគាំទ្រលោកស្រី Harris ជាបេក្ខភាពជំនួសឲ្យគណបក្ស ប្រជាធិបតេយ្យ សម្រាប់តំណែងនៅសេតវិមាន។
ការស្ទង់មតិនេះបានអនុញ្ញាតិឲ្យអនុប្រធានាធិបតីសហរដ្ឋអាមេរិកនូវពីរពិន្ទុគឺ៤៤ភាគរយទៅ៤២ភាគរយនាំមុខលើ Trump ខណៈដែលការស្ទាបស្ទង់មតិ កាលពីសប្តាហ៍មុន លោកស្រី Harris អាយុ ៥៩ឆ្នាំ និង Trump ដែលបច្ចុប្បន្នមាន អាយុ៧៨ឆ្នាំ គឺជាបេក្ខជនចាស់ជាងគេ ដែលមានចំនួន៤៤ភាគរយដូចគ្នា។
ការស្ទង់មតិថ្មីនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីលោក Biden បានប្រកាសកាលពីថ្ងៃ អាទិត្យថាលោក បានចាកចេញពីការប្រណាំង និងគាំទ្រ លោកស្រី Harrisឲ្យកាន់តំណែងនេះជំនួសវិញ ។
គួរឲ្យដឹងដែរថាលោក Biden បានប្រកាសថា លោកនឹងចាកចេញពីការប្រណាំង ប្រជែងនេះបន្ទាប់ពីមានការ ព្រួយបារម្ភកាន់ តែខ្លាំងឡើងជាច្រើន សប្តាហ៍ក្នុងចំណោមគណបក្ស ប្រជាធិបតេយ្យ និងអ្នកគាំទ្ររបស់ពួកគេជុំវិញ ការធ្លាក់ចុះ នៃសុខភាពរបស់គាត់ និងសមត្ថភាពក្នុងការយកឈ្នះលោក Trump ក្នុងខែវិច្ឆិកាខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី