បាងកក៖ ព្រឹទ្ធសភាថៃដែលទើបជាប់ឆ្នោតថ្មី បានកោះប្រជុំកាលពីថ្ងៃអង្គារនៅក្នុងសប្តាហ៍នេះ ដោយបានធ្វើការបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភាចំនួន ១រូប និងសមាជិកសភាចំនួន ២រូប ក្រោយពីពិធីស្បថចូលកាន់មុខតំណែង ។
ជាមួយនឹងសំឡេងគាំទ្រ ១៥៩យ៉ាងលើសលប់ សភាជាន់ខ្ពស់នៃសមាជិកសភាចំនួន ២០០រូប បានបោះឆ្នោតជ្រើសរើសលោក Mongkol Surasajja អតីតអគ្គនាយកនៃរដ្ឋបាលខេត្ត ឲ្យធ្វើជាប្រធានព្រឹទ្ធសភា ដែលជាមុខតំណែងមួយខ្ពស់ ជាអនុប្រធានរដ្ឋសភាដល់ទៅទ្វេដង ។
គួរបញ្ជាក់ថា កិច្ចប្រជុំការងារផ្លូវការជាលើកដំបូង របស់ព្រឹទ្ធសភានឹងចាប់ផ្តើមក្រោយពី ការយល់ព្រមពីព្រះមហាក្សត្រ និងតំណាងរាស្រ្ត ។
គណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃឡង់ដ៏ បានបញ្ជាក់អំពីបញ្ជីសមាជិកព្រឹទ្ធសភាចំនួន ២០០រូប និងបេក្ខជនបម្រុងចំនួន៩៩រូប ក្រោយពីការបោះឆ្នោតព្រឹទ្ធសភា ដែលបានបិទបញ្ចប់កាលពីខែមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
