បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីរុស្សី Vladimir Putin បានប្រាប់លោក Bashar Assadមេដឹកនាំរបស់ប្រទេសស៊ីរី អំពីការព្រួយបារម្ភរបស់គាត់ចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ាក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំងកាលពីល្ងាចថ្ងៃពុធ។
ដំណើរទស្សនកិច្ចរបស់លោក Assad ទៅកាន់ប្រទេសរុស្ស៊ីបានកើតឡើងចំពេលមានរបាយការណ៍ដែលថាក្រុងមូស្គូអាចសម្រុះសម្រួលដើម្បីបញ្ចៀសភាពតានតឹងរវាងTürkiye និងស៊ីរី។ ទំនាក់ទំនងរវាងទីក្រុង Damascus និងទីក្រុងអង់ការ៉ា មានភាពអាក្រក់អស់រយៈពេលជិត១២ឆ្នាំមកហើយ។
ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីខែមីនាឆ្នាំមុន លោកPutinបានប្រាប់ប្រធានាធិបតីស៊ីរីម្តងហើយផងដែរអំពីការព្រួយបារម្ភរបស់គាត់ជាមួយនឹងទំនោរទៅរកការកើនឡើង នៅមជ្ឈិមបូព៌ា។
មេដឹកនាំរុស្ស៊ីបានប្រាប់សមភាគីរបស់គាត់ថា៖មានបញ្ហាជាច្រើនផងដែរ ដើម្បីពិភាក្សាទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅដើមសប្តាហ៍នេះថា ការផ្សះផ្សារវាងប្រទេសទាំងពីរមានសារៈសំខាន់ ទាំងដំណោះស្រាយនយោបាយនៃជម្លោះស៊ីរី និងសម្រាប់ស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី