បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងយុត្តិធម៌អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងគៀវ បានបញ្ជូនអ្នកទោសស្ត្រី ប្រាំពីរនាក់ដំបូង របស់ខ្លួនចូលទៅក្នុងជួរកងទ័ព។
ប្រភពដដែលបានសរសេរទៀតថា សេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយនៅលើ Facebook បាននិយាយថា ស្ត្រីទាំងនោះបានបង្ហាញបំណងចង់ ចូលរួមជាថ្នូរនឹងការលើកលែងទោស ដែលពួកគេកំពុងមាន។
ការសម្រេចចិត្តចធ្វើ ទៅបានដោយច្បាប់អនុម័ត ដោយសភា និងចុះហត្ថលេខា ដោយលោកប្រធានាធិបតី Vladimir Zelensky តាំងតែពីក្នុងខែឧសភា។
ច្បាប់នេះអនុញ្ញាតឱ្យជន ដែលត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មមួយចំនួន ស្ម័គ្រចិត្តសម្រាប់កងទ័ពជាថ្នូរ នឹងការដោះលែងបន្ទាប់មកសំណើរបស់ពួកគេ ត្រូវបានវាយតម្លៃដោយគណៈកម្មការវេជ្ជសាស្រ្តយោធា និងតុលាការ។
មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៍អ៊ុយក្រែន ទទួលស្គាល់ថា ទណ្ឌិតស្ត្រីតិចតួចណាស់ ដែលបានបង្ហាញបំណង ចង់ចូលបម្រើកងទ័ព រហូតមកដល់ពេលនេះ ។ មន្ត្រីដដែលបាននិយាយថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា អាជ្ញាធរអ៊ុយក្រែន បានចុះហត្ថលេខាលើពាក្យ សុំចំនួន៧នាក់ប៉ុណ្ណោះហើយ អ្នកស្រីបានបន្ថែមថា អ្នកដាក់ពាក្យទាំងអស់ត្រូវបានដាក់ទំនាក់ទំនង ជាមួយនឹងយោធាអ៊ុយក្រែន ជាប់ជានិច្ចផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី