ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោង​សាងសង់​កន្លែង​ ហ្វឹកហ្វឺន​បាញ់មីស៊ីល នៅ​កោះ​ប៉ាស៊ីហ្វិក

Kyodo

តូក្យូ៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងសាងសង់កន្លែងហ្វឹកហាត់ សម្រាប់ការបាញ់មីស៊ីលពីដីទៅកប៉ាល់ នៅលើកោះដាច់ស្រយាលប៉ាស៊ីហ្វិកមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់ប្រទេសនេះ ចំពេលមានការអះអាងផ្នែកយោធា របស់ប្រទេសចិន។

ក្រសួងបានជូនដំណឹងដល់មន្ត្រីក្នុងតំបន់ រួចហើយអំពីផែនការរៀបចំ គ្រឿងបរិក្ខារនៅលើកោះ Minamitori ដែលជាកោះភាគខាងកើតបំផុតរបស់ប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ១,៩០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងតូក្យូ ហើយចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងឆ្នាំ២០២៦ ឬក្រោយនេះ ។

កន្លែង​ហ្វឹកហ្វឺន​នឹង​ក្លាយជា​ កន្លែង​ដំបូង​គេ​ក្នុង​ប្រទេសជប៉ុន សម្រាប់​មី​ស៊ី​ល​ដែលមាន​រយៈ​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កំណែថ្មីនៃមីស៊ីលពីដីទៅនាវា Type-12 របស់កងកម្លាំងការពារស្វ័យការពារជប៉ុន ដែលមានរយៈចម្ងាយឆ្ងាយប្រហែល ១,០០០គីឡូម៉ែត្រ ដែលត្រូវបានអភិវឌ្ឍឆ្ពោះទៅរកការ ដាក់ពង្រាយរបស់ខ្លួននៅក្នុងឆ្នាំ២០២៥ ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំក្រោយ។

ឧត្តមសេនីយ Yasunori Morishita ប្រធានបុគ្គលិក GSDF បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ការមានកាំជ្រួចមីស៊ីលផ្ទាល់ខ្លួន របស់ប្រទេសជប៉ុននឹងរក្សា និងបង្កើនជំនាញ ដោយកត់សម្គាល់ថា កងកម្លាំងបានធ្វើការហ្វឹកហ្វឺនបែបនេះ ពីមុននៅសហរដ្ឋអាមេរិក និងអូស្ត្រាលី។

ផែនការនេះបានលេចចេញនៅពេលដែលទីក្រុងតូក្យូ មានគោលបំណង ដើម្បីទទួលបានសមត្ថភាពប្រឆាំង នៃការវាយប្រហារលើគោលដៅក្នុងទឹកដី សត្រូវដោយផ្ទាល់ក្នុងគ្រាអាសន្ន ជាមួយនឹងការបង្កើនកម្លាំងយោធារបស់ទីក្រុងប៉េកាំង និងសកម្មភាពបង្កហេតុនៅក្នុង ដែនទឹកក្បែរប្រទេសជប៉ុន ជាពិសេសនៅសមុទ្រចិនខាងកើត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top