ព័ត៌មានអន្តរជាតិ

នៅប៉ែកខាងលិចសហរដ្ឋអាមេរិក កំពុងទប់ទល់ នឹងការឆេះរាលដាល ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ       ខណៈអ្នកស្រុករាប់ពាន់ នាក់បង្ខំចិត្ត ជម្លៀសខ្លួនចេញ

Xinhua

សាន់ឌីយ៉ាងហ្គោ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមពន្លត់អគ្គីភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋ Oregon បានប្រយុទ្ធបានទប់ លើនឹងភ្លើងឆេះព្រៃដ៏សកម្មបំផុត នៅក្នុងរដ្ឋរបស់ខ្លួន នៅក្នុងឆ្នាំនេះ ខណៈដែលអ្នកស្រុក រាប់ពាន់នាក់ ស្ថិតក្រោមការបញ្ជាឱ្យធ្វើការ ជម្លៀសខ្លួនចេញបន្ទាន់ នៅពេល ដែលផ្សែងចេញពីភ្លើង ឆេះព្រៃបានបង្កឱ្យមានការជូន ដំណឹងអំពីសុខ ភាពនៅទូទាំង នៅភាគខាងលិចនៃសហរដ្ឋអាមេរិក ។

នៅរដ្ឋកាលីហ្វ័រនីញ៉ា ភ្លើងឆេះព្រៃបានកើត ឡើងក្លាយជាភ្លើងឆេះព្រៃ ដ៏ធំបំផុតប្រចាំឆ្នាំរបស់រដ្ឋនេះ នៅក្នុងរយៈពេល២៤ម៉ោងមកនេះ ។ អគ្គិភ័យដែលបានចាប់ផ្តើម កាលពីរសៀលថ្ងៃពុធនៅជិតទីក្រុង Chico ក្នុងតំបន់ Butte County បានកើនឡើងយ៉ាងខ្លាំងពេញមួយយប់ ដែលបង្កឡើងដោយខ្យល់បក់ បោក និងលក្ខខណ្ឌរំាងស្ងួតខ្លាំង ។

យោងតាមការកែ សម្រួលព័ត៌មានចុងក្រោយ របស់ក្រសួងព្រៃឈើ និងការការពារអគ្គីភ័យនៅរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា គ្មានអ្នករងរបួស ត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ ហើយអគ្គីភ័យបានឆាបឆេះផ្ទៃ ដីប្រមាណ៤៥.៥៥០ហិចតា ស្មើនឹង១៨៤.៣គីឡូម៉ែត្រក្រឡា ហើយមានតែ៣ ភាគរយប៉ុណ្ណោះទេ ដែលត្រូវបានគ្រប់គ្រង បានគិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៕

To Top