បរទេស៖ រដ្ឋាភិបាលឥណ្ឌា តាមសេចក្តីរាយការណ៍ បានណែនាំរដ្ឋនានា ឱ្យបង្កើន សន្តិសុខសម្រាប់ “ឥស្សរជនដែលមាន ហានិភ័យខ្ពស់” ក្នុងអំឡុងពេលឥទ្ធិពលទៅវិញ ទៅមកជាសាធារណៈ។ ការបញ្ជានេះ បើយោងតាម Indian Express ត្រូវបានចេញប៉ុន្មានថ្ងៃ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកំពុងឈរឈ្មោះ បោះឆ្នោតឡើងវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍នេះបានអះអាងថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានផ្ញើការណែនាំទៅកាន់ប៉ូលីស កងកម្លាំងប្រដាប់អាវុធ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងរដ្ឋរបស់ប្រទេសនេះកាលពីថ្ងៃទី១៥ ខែកក្កដា ដោយស្នើឱ្យបង្កើនវិធានការសន្តិសុខ ជាពិសេសក្នុងអំឡុងពេលប្រមូលផ្តុំ និងកិច្ចប្រជុំសាធារណៈ។ ភ្លាមៗក្រោយការវាយប្រហារប្រឆាំងនឹងលោក ដូណាល់ ត្រាំ លោក Modi បាននិយាយថា «អំពើហិង្សា គ្មានកន្លែងក្នុងនយោបាយ និងលទ្ធិប្រជាធិបតេយ្យនោះទេ»។
ឃាតកឈ្មោះ Thomas Michael Crooks បានបាញ់ប្រហារលោក ដូណាល់ ត្រាំ ចំត្រចៀកអំឡុងពេលជួបជុំនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា។ ការបាញ់ពីលើដំបូលដែលក្រុមសេវាសម្ងាត់របស់លោក ត្រាំ មិនបានប្រុងប្រយ័ត្ន ខ្មាន់កាំភ្លើងអាយុ ២០ ឆ្នាំបានសម្លាប់មនុស្សម្នាក់ និងរបួសពីរនាក់ផ្សេងទៀតនៅមុនពេលអ្នកលបបាញ់ ត្រូវសេវាសម្ងាត់បាញ់គាត់ស្លាប់ ។
សេចក្តីណែនាំក៏បានលើកឡើង អំពីការធ្វើឃាត ឬការប៉ុនប៉ងធ្វើឃាតចំនួនប្រាំមួយផ្សេងទៀត រួមទាំងទៅលើអតីត នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលបណ្តាលឱ្យគាត់ស្លាប់ និងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលគាត់បានរួចរស់ជីវិត ៕
ប្រែសម្រួលៈ ណៃ តុលា