ព័ត៌មានអន្តរជាតិ

ជប៉ុន ធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ ខណៈជំនន់ទឹកភ្លៀងបានជន់លិចតំបន់ភាគខាងជើង

តូក្យូ៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងដែលជាកំណត់ត្រាមួយបានបង្ខំឱ្យមានការជម្លៀសពលរដ្ឋរាប់ពាន់នាក់ នៅទូទាំងតំបន់នៅភាគខាងជើង នៃប្រទេសជប៉ុន ខណៈដែលទឹកបានហូរដល់ច្រាំងច្រាំងទន្លេ និងបានធ្វើឲ្យរថយន្តជាច្រើនគ្រឿងលិចចូលក្នុងទឹក។

គេបានដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង៤នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់
ចុះនៅក្នុងខេត្ត Yamagata និងខេត្ត Akita នៅលើកោះសំខាន់ Honshu ។

ប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា បុរសដែលមានវ័យ៦០ឆ្នាំម្នាក់បានបាត់ខ្លួន ក្រោយពីមាន
គ្រោះបាក់ដីកើតឡើងនៅឯការដ្ឋានផ្លូវក្នុងទីក្រុង Yuzawa ខណៈដែលបុរសវ័យ៨៦ឆ្នាំម្នាក់មិនត្រូវបានកត់ត្រាទុកនោះទេ បន្ទាប់ពីត្រូវបានគេប្រទះឃើញចុងក្រោយនៅលើច្រាំងទន្លេក្នុងទីក្រុង Akita នោះ។

សេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា សាកសពមួយត្រូវបានគេរកឃើញនៅទីក្រុង Akita ។

មន្ត្រីនៅក្នុងតំបន់បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា នៅក្នុងទីក្រុង Yamagata ជាកន្លែងដែលទន្លេបានបាក់ច្រាំងទន្លេដោយបានបញ្ជាក់ថា “មនុស្ស៣នាក់ រួមទាំងមន្ត្រីប៉ូលិស២នាក់ដែលកំពុងបំពេញបេសកកម្មស្វែងរកបុរសដែលបាត់ខ្លួននោះមិនត្រូវបានរាប់បញ្ចូលនោះទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top