បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមន្រ្តីអ៊ីស្រាអែលបានប្រគល់បញ្ជីអាវុធដល់សមាជិកសភាអាមេរិកគឺជាប្រភេទអាវុធដែលពួកគេចង់បានយ៉ាងឆាប់រហ័សក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
តែទោះជាបីជាយ៉ាងណាក្តីរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បដិសេធថា ខ្លួនកំពុងពន្យារពេលការផ្ទេរអាវុធទាំងនេះ។ បញ្ជីឈ្មោះដែលត្រូវបានបង្ហាញដល់សមាជិកសភា និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden មុនពេលលោក Netanyahu ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមនៃសភានៅថ្ងៃពុធ។
ប្រភពដដែលក៏បានបាននិយាយដែរថា កញ្ចប់ដែលចង់បាននោះក៏មានរួមបញ្ចូលប្រព័ន្ធអាវុធចំនួន៧ ប្រភេទដែលពួកគេនឹងមិនបញ្ចេញឈ្មោះ ដោយសារការភ័យខ្លាចនៃការបង្ហាញផែនការសមរភូមិរបស់អ៊ីស្រាអែល។
គួរឲ្យដឹងដែរថាគណៈកម្មាធិការកិច្ចការបរទេសរបស់សភា លោក Michael McCaul (R-Texas)
បានប្រាប់ Politico ថា រដ្ឋបាលលោក Biden បានស្នើឱ្យសភាអនុម័តការចែកចាយសព្វាវុធទាំងនេះកាលពី២ខែមុន ហើយថា ទាំងគណៈកម្មាធិការកិច្ចការបរទេសសភា និងព្រឹទ្ធសភាបានយល់ព្រមក្រៅផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ McCaul បានអះអាងថា រដ្ឋបាលមិនដែលត្រឡប់មកសុំការយល់ព្រមជាផ្លូវការនោះទេនិងបន្តពន្យាពេលនៅឡើយ៕
ប្រែសម្រួល៖ ស៊ុនលី