ព័ត៌មានអន្តរជាតិ

អាមេរិក ប្រតិកម្មនឹងការហោះហើរនៃយន្តហោះទំលាក់គ្រាប់បែកទាំងពីររបស់ចិន និងរុស្សីក្បែរព្រំដែនខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា
យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិន ដែលកំពុងប្រតិបត្តិការរួមគ្នាក្នុងដែនអាកាសអន្តរជាតិ ក្បែរឆ្នេរអាឡាស្កា គឺជាសញ្ញានៃការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ។

ប្រភពដដែលបានឲ្យដឹងទៀតថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភចំពោះការអភិវឌ្ឍន៍នេះហើយក៏បានចេញមកធ្វើការថ្លែងការណ៍ប្រតិកម្មទៅនឹងសកម្មភាពនេះផងដែរ។

កាលពីថ្ងៃពុធ យន្តហោះទម្លាក់គ្រាប់បែក Tupolev TU-95 របស់រុស្ស៊ី២គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6
របស់ចិន ២គ្រឿងត្រូវបានតាមដាន និងស្ទាក់ដោយយន្តហោះចម្បាំងអាមេរិក និងកាណាដា។
យន្តហោះទាំងនោះកំពុងអនុវត្តការល្បាតតាមអាកាសរួមគ្នាលើដែនទឹកនៃសមុទ្រ Chukchi និង Bering Seas ក៏ដូចជាប៉ាស៊ីហ្វិកខាងជើង។

យោងតាមប្រធានមន្ទីរបញ្ចកោណ រូបនេះបានឲ្យដឹងដែរថាវាគឺជាលើកដំបូងហើយដែលយន្តហោះទម្លាក់គ្រាប់បែករបស់ចិនបានហោះហើរនៅក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាសអាឡាស្កា ហើយជាលើកដំបូងដែលយន្តហោះចិន និងរុស្ស៊ីបានហោះចេញពីមូលដ្ឋានដូចគ្នានៅភាគឦសាននៃប្រទេសរុស្ស៊ី។

លោក Austin បានប្រតិកម្មបែបនេះថា៖នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យើង​បាន​ឃើញ​ប្រទេស​ទាំង​ពីរ​នេះ​ហោះ​ហើរ​ជាមួយ​គ្នា។

លោកបន្តទៀតថា៖ នេះគឺជាទំនាក់ទំនងដែលយើងមានការព្រួយបារម្ភ ដោយសារតែយើងព្រួយបារម្ភអំពីប្រទេសចិន ដែលផ្តល់ការគាំទ្រដល់សង្រ្គាមខុសច្បាប់ និងសង្គ្រាមដែលមិនចាំបាច់របស់រុស្ស៊ីនៅអ៊ុយក្រែនទៀតផង៕

ប្រែសម្រួល៖ ស៊ុនលី

To Top