ព័ត៌មានអន្តរជាតិ

ឆ្មាំសមុទ្រហ្វីលីពីន អះអាងថា ក្រោយមានករណីលិចកប៉ាល់ បង្កឲ្យមានការកំពុបប្រេងរាប់លានលីត្រនៅលើផ្ទៃសមុទ្រ

ម៉ានីល៖ ឆ្មាំសមុទ្របានលើកឡើងឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រេងឥន្ធនៈឧស្សាហកម្មចំនួន ១,៤លានលីត្រ នៅខាងក្នុងកប៉ាល់ដឹកប្រេងហ្វីលីពីនដែលលិចនោះ បានចាប់ផ្តើមលេចធ្លាយចូលទៅក្នុងឈូងសមុទ្រម៉ានីល ហើយឆ្មាំសមុទ្របានធ្វើការអំពាវនាវ ឱ្យមានការផ្អាកការនេសាទនៅក្នុងផ្លូវទឹក។

គួររំលឹកថា កប៉ាល់ MT Terra Nova បានលិចក្នុងពេលជួបប្រទះនឹងអាកាសធាតុអាក្រក់នៅក្នុងផ្លូវទឹកដ៏មមាញឹកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឲ្យសមាជិកនាវិកម្នាក់បាត់បង់ជីវិត ។

លំហូរបស់ប្រេងមានទំហំលើសពី៣ដងគិតចាប់ពីថ្ងៃព្រហស្បតិ៍ ហើយពេលឥឡូវនេះត្រូវបានគេប៉ាន់ស្មានថា នឹងលាតសន្ធឹងចន្លោះពី១២គីឡូម៉ែត្រទៅ១៤គីឡូម៉ែត្រឆ្លងកាត់ឈូងសមុទ្រដែលអ្នកនេសាទ និងប្រតិបត្តិករទេសចរណ៍រាប់ពាន់នាក់ពឹងផ្អែកលើការចិញ្ចឹមជីវិតរបស់ពួកគេដោយការនេសាទ ។

លោកឧត្តមនាវីឯក Armando Balilo  អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ បានលើកឡើងថា អ្នកមុជទឹកបានត្រួតពិនិត្យផ្ទៃនៃកប៉ាល់ នៅថ្ងៃសៅរ៍នេះ ហើយបានរកឃើញថា “ការលេចធ្លាយគឺមានទំហំតិចតួច” ពីសន្ទះបិទបើក។

លោក Balilo បានបញ្ជាក់ថា “វាគ្រាន់តែជាបរិមាណតូចមួយដែលហូរចេញ” ។

លោកសង្កត់ធ្ងន់ថា “យើងសង្ឃឹមថា នៅថ្ងៃស្អែកយើងនឹងអាចចាប់ផ្តើមបូមប្រេងចេញ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top