ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បញ្ជាក់ថា ខ្លួនបញ្ចប់ការធ្វើដំណើរ ផ្តល់ជំនួយដល់កងទ័ពនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ម៉ានីល៖ ក្រសួងការបរទេសហ្វីលីពីន បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ហ្វីលីពីនបានបញ្ចប់ការធ្វើដំណើរ ផ្តល់ជំនួយដល់កងទ័ពរបស់ខ្លួន នៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលជាបេសកកម្មលើកដំបូង ស្ថិតក្រោមការរៀបចំថ្មី ជាមួយនឹងប្រទេសចិន ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា ហ្វីលីពីន និងចិន កាលពីសប្តាហ៍មុនបានប្រកាស “កិច្ចព្រមព្រៀងបណ្ដោះអាសន្ន” ស្តីពីបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ក្រុងម៉ានីល ដល់ក្រុមទាហានរបស់ខ្លួននៅលើកប៉ាល់កងទ័ពជើងទឹក ដែលមានមូលដ្ឋានលើនាវាទី២ Thomas Shoal បន្ទាប់ពីការប៉ះទង្គិចគ្នាម្តងហើយម្តងទៀត រវាងនាវាដែលបានបង្កឱ្យមានការព្រួយបារម្ភក្នុងតំបន់អំពីការកើនឡើងនៃអរិភាពនោះ។

គេបានដឹងថា ហ្វីលីពីន បានដាក់ស្ទាក់ចាប់ដោយចេតនានូវអតីតកប៉ាល់របស់សហរដ្ឋអាមេរិកដែលកំពុងបរនៅច្រាំងសមុទ្រក្នុងឆ្នាំ១៩៩៩ ក្នុងការប៉ុនប៉ងទាមទារវាជាទឹកដីរបស់ខ្លួន ហើយចាប់តាំងពីនោះមកបានរក្សាវត្តមានកងទ័ពបង្វិលតូចមួយនៅទីនោះដោយធ្វើឱ្យប្រទេសចិន ខឹងសម្បារដែលមានឆ្មាំឆ្នេរសមុទ្រឈរជើងនៅតំបន់នោះ ។

ក្រសួងការបរទេសបានឲ្យដឹងថា បេសកកម្មកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងកប៉ាល់ស៊ីវិល ដែលត្រូវបានអមដោយឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដោយមិនមានការរាយការណ៍ពីឧបទ្ទវហេតុអ្វីឡើយ។ ស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីបេសកកម្មនេះទេ។

សម្រាប់ហ្វីលីពីន និងចិន ប្រទេសទាំង២ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងមិនមានការផ្លាស់ប្តូរជំហររបស់ពួកគេនៅលើទឹកដីនោះទេ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top