បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រសិនបើលោកស្រី Kamala Harris ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក សង្រ្គាមដ៏ធំ នៅមជ្ឈិមបូព៌ា និង ប្រហែលជាសង្រ្គាមលោកលើកទីបី នឹងអាចផ្ទុះឡើង។
ការលើកឡើងដែលត្រូវបានធ្វើឡើង អតីតប្រធានាធិបតី និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ហើយលោកតែងតែបានចោទប្រកាន់លោកស្រី Harris និងប្រធានាធិបតី Joe Biden ម្តងហើយម្តងទៀតថាបានអូសសហរដ្ឋអាមេរិកឆ្ពោះទៅរកជម្លោះជាសកល។
ថ្លែងនៅមុនកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃសុក្រ លោក Trump បានប្តេជ្ញាថាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹង ដំណើរការដោះស្រាយលឿនបំផុតប្រសិនបើគាត់ត្រូវត្រលប់ទៅសេតវិមានវិញ។
លោក Trump បានកំណត់ការចោទប្រកាន់ស្រដៀងគ្នានេះទៅលើលោក Biden និងលោកស្រី Harris ចាប់តាំងពីជម្លោះអ៊ុយក្រែនបានចាប់ផ្តើមនៅឆ្នាំ២០២២។
អតីតប្រធានាធិបតីបានអះអាងថាជម្លោះនឹងមិនចាប់ផ្តើមទេប្រសិនបើគាត់កាន់អំណាច ហើយបានសន្យាថានឹងនាំទីក្រុងម៉ូស្គូ និងទីក្រុងគៀវទៅកាន់តុចរចា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះប្រសិនបើគាត់ជោគជ័យឈ្នះការបោះឆ្នោតនៅខែវិច្ឆិកានេះ៕
ប្រែសម្រួល៖ ស៊ុនលី