អាមេរិក៖ ភ្លើងឆេះព្រៃដ៏ធំចំនួន២ដែលបានកើតឡើងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានបង្ខំអ្នកស្រុករាប់ពាន់នាក់ធ្វើការជម្លៀសខ្លួនចេញបន្ទាន់ ហើយកាលពីថ្ងៃសុក្រ ដោយបានបង្ខំឱ្យអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ធ្វើប្រកាសភាពអាសន្ន នៅក្នុងស្រុកចំនួន៣។
ភ្លើងឆេះព្រៃបានឆេះរាលដាល យ៉ាងឆាប់រហ័សនៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រនីញ៉ា ដែលត្រូវបានគេដឹងថា ជាភ្លើងឆេះព្រៃ ដែលបានលេបត្របាក់ផ្ទៃដីចំនួន ២៣៩,១៥២ហិចតា ស្មើនឹងប្រហែល ៩៦៧.៨១គីឡូម៉ែត្រការ៉េ បើគិតត្រឹមល្ងាចថ្ងៃសុក្រ ដែលធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតរបស់រដ្ឋមួយនេះនៅក្នុងឆ្នាំនេះ។
យោងតាមក្រសួងព្រៃឈើ និងការការពារភ្លើងរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ភ្លើងឆេះដែលបានចាប់ផ្តើមកាល
ពីរសៀលថ្ងៃពុធនៅជិតទីក្រុង Chico បានធ្វើឱ្យមនុស្ស ២នាក់បានរងរបួស បំផ្លាញរចនាសម្ព័ន្ធ ដែលបានប៉ាន់ស្មានអស់ចំនួន ១៣៤កន្លែង និងបានគំរាមកំហែងដល់ទៅ ៤.២០០ខ្នងផ្ទះថែមទៀត ។
កាលពីព្រឹកថ្ងៃសុក្រ ភ្លើងបានរលត់អស់៣ភាគរយ ប៉ុន្តែការរីករាលដាលកាន់តែខ្លាំងរបស់វាបានកាត់បន្ថយការទប់ស្កាត់មកត្រឹម ០ភាគរយវិញគិតត្រឹមម៉ោង ៩យប់ត្រូវនឹងម៉ោង៤និង០០នាទី កាលពីថ្ងៃសៅរ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា