វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ លោកមានបំណងចង់បង្ហាញពីសំណើដ៏សំខាន់មួយក្នុងគោលបំណងកែទម្រង់ប្រព័ន្ធតុលាការកំពូល។
សម្រាប់ផែនការនេះដែរត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការគាំទ្រសម្រាប់ការកំណត់រយៈពេលសម្រាប់ក្រសួងយុត្តិធម៌ និងការអនុវត្តក្រមសីលធម៌ដែលមានទំនាក់ទំនងនឹងគ្នា។
លោក បៃដិន ក៏ត្រូវបានគេរំពឹងថា នឹងតស៊ូមតិសម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងដាក់កម្រិតអភ័យ
ឯកសិទ្ធិសម្រាប់ប្រធានាធិបតី និងមន្ត្រីមួយចំនួនផ្សេងទៀត ហើយផែនការនេះបានកើតឡើងជាការឆ្លើយ
តបទៅនឹងសេចក្តីសម្រេចថ្ងៃទី១ ខែកក្កដា របស់តុលាការដែលបានកំណត់ថា ប្រធានាធិបតី មិនអាចត្រូវបាន
គេកាត់ទោសសម្រាប់ “សកម្មភាពផ្លូវការ” ដែលត្រូវបានអនុវត្តនៅគ្រាដែលកាន់តំណែង ហើយក៏ជាការសម្រេចចិត្តទាក់ទងនឹងករណីដែលពាក់ព័ន្ ធនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។
លោក បៃដិន បានបញ្ចេញសំឡេងកាន់តែខ្លាំងឡើងក្នុងការរិះគន់របស់លោកចំពោះតុលាការកំពូល និងការសម្រេចចិត្តរបស់ខ្លួន។ នេះរាប់បញ្ចូលទាំងការសម្រេចដោយភាគច្រើនរបស់ក្រុមអភិរក្សដែលបានដកហូតសិទ្ធិរំលូតកូនដោយសហព័ន្ធ ក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀតនៃការគ្រប់គ្រងរបស់លោក៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា