ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលកូរ៉េខាងជើង ទៅបំពេញទស្សនកិច្ចអគារមិត្តភាពចិន-កូរ៉េខាងជើង ចំពេលខួបលើកទី៧១ នៃការរំដោះជាតិមាតុភូមិ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន ដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គេស្គាល់ថា (កូរ៉េខាងជើង) បានទៅទស្សនាអគារមិត្តភាពចិន-កូរ៉េខាងជើង ក្នុងឱកាសខួបលើកទី៧១ នៃជ័យជម្នះសង្គ្រាមរំដោះជាតិមាតុភូមិរបស់ប្រទេសខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឲ្យដឹងថា លោក គីម អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានប្រើឱកាសនេះដើម្បីបង្ហាញនូវជំនឿថា មិត្តភាពរវាងប្រទេសទាំង២នឹងត្រូវបាន “បន្តទៅមុខ និងអភិវឌ្ឍយ៉ាងរឹងមាំ” ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃការប្រារព្ធពិធី កម្រងផ្កាក្នុងនាមមេដឹកនាំកំពូលត្រូវបានគេដាក់នៅមុខប៉មមិត្តភាពជាមួយនឹងអក្សរ នៅលើខ្សែបូដែលសរសេរថា “យើងនឹងចងចាំទុកនូវបុគ្គលនៃអ្នកស្ម័គ្រចិត្តប្រជាជនចិនជារៀងរហូត” ។

លោក គីម បានថ្លែងយ៉ាងដូច្នេះថា ជ័យជម្នះសង្គ្រាមរំដោះមាតុភូមិ គឺជាជ័យជម្នះដ៏អស្ចារ្យ ហើយប្រជាជនកូរ៉េខាងជើង និងចិន បានឈ្នះសង្គ្រាមក្នុងគ្រាដ៏លំបាកបំផុតរបស់កូរ៉េខាងជើង ដោយបាន “ចែករំលែកទ្រព្យសម្បត្តិ និងទុក្ខវេទនានៅក្នុងលេណដ្ឋានតែមួយដែរ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top