កីឡា

លោក Han Zheng តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping ចូលរួមពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិកក្រុងប៉ារីស ព្រមទាំងធ្វើកិច្ចសន្ទនា ជាមួយថ្នាក់ដឹកនាំបរទេសដូចជាលោកប្រធានាធិបតីបារាំងជាដើម

រសៀលថ្ងៃទី ២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់លោក Han Zheng តំណាងពិសេសរបស់ប្រធានរដ្ឋចិនលោក Xi Jinping និងជាអនុប្រធានរដ្ឋចិនដែលបានធ្វើដំណើរ ទៅដល់ប្រទេសបារាំងដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស តបតាមការអញ្ជើញ បានធ្វើកិច្ចសន្ទនាយ៉ាងជិតស្និទ្ធជាមួយលោក Macron ប្រធានាធិបតីបារាំងនៅវិមានអេលីសេក្រុងប៉ារីស។

ក្នុងកិច្ចជំនួប លោក Han Zheng បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជិតស្និទ្ធរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោក ជូនចំពោះលោក Macron និងលោកស្រី Brigitte ភរិយារបស់លោក។ លោក Han Zheng បានសម្តែងការសប្បាយរីករាយដែលបានចូលរួមពិធីបើកនៃព្រឹត្តិការណ៍កីឡាអូឡាំពិកតាមការអញ្ជើញ និងជូនពរព្រឹត្តិការណ៍ កីឡាអូឡាំពិកក្រុងប៉ារីសទទួលបានជោគជ័យ។

លោក Macron បានផ្តាំផ្ញើលោក Han Zheng ឱ្យពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះត្រង់របស់ខ្លួនជូន
ចំពោះលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuanភរិយារបស់លោក ហើយថ្លែងអំណរគុណ
និងសម្តែងការស្វាគមន៍ចំពោះលោក Han Zheng ដែលបានចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាំអូឡាំពិកក្រុងប៉ារីសក្នុងនាមជាតំណាងពិសេសរបស់លោកប្រធានរដ្ឋចិនលោក Xi Jinping ។

សូមបញ្ជាក់ថា នាយប់ថ្ងៃដដែលនោះ លោក Han Zheng បានចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ
លើកទី៣៣នៅទីធ្លាTrocadero ក្រុងប៉ារីស។

មុនពិធីបើក លោក Han Zheng បានធ្វើដំណើរពិសេសទៅកាន់ភូមិកីឡាអូឡាំពិក ដើម្បីសួរសុខទុក្ខអត្តពលិក គ្រូបង្វឹកកីឡានិងបុគ្គលិកការងារ នៃគណៈប្រតិភូកីឡាចិន៕

To Top