អង់ការ៉ា៖ សភាតួកគី បានអនុម័តសំណើមួយកាលពីថ្ងៃសៅរ៍ សម្រាប់ការដាក់ពង្រាយធាតុ នៃកងកម្លាំងប្រដាប់អាវុធតួកគី ទៅកាន់ប្រទេសសូម៉ាលី រួមទាំងតំបន់យុត្តាធិការដែនសមុទ្រនៃប្រទេស។
យោងតាមចលនារបស់កងកម្លាំងប្រដាប់អាវុធតួកគី នឹងត្រូវដាក់ពង្រាយនៅក្នុងប្រទេសសូម៉ាលីរយៈពេលពីរឆ្នាំ ដើម្បីគាំទ្រសកម្មភាពសន្តិសុខរបស់ប្រទេសសូម៉ាលីប្រឆាំងនឹងអំពើភេរវកម្ម និងការគំរាមកំហែងផ្សេងៗទៀត។
ចលនានេះបានធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ចរវាងប្រទេសតួកគី និងប្រទេសសូម៉ាលីបានចុះហត្ថលេខាកាលពីខែកុម្ភៈ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ប្រទេសសូម៉ាលី។
ប្រភពបន្ដថា “មិត្តភាពរបស់យើងជាមួយប្រទេសសូម៉ាលី នឹងត្រូវបានពង្រឹង ក៏ដូចជាការគាំទ្ររបស់ប្រទេសរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងអំពើភេរវកម្ម ចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធនៅឈូងសមុទ្រ Aden សមុទ្រអារ៉ាប់ និងតំបន់ជាប់គ្នា ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ និងជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍ជាតិរបស់យើង”។
នៅពាក់កណ្តាលខែកក្កដា ក្រសួងថាមពលតួកគីបានប្រកាសថា តួកគី នឹងបញ្ជូននាវារុករកប្រេង និងឧស្ម័ន ចេញពីឆ្នេរសមុទ្រនៃ ប្រទេសសូម៉ាលីនៅចុងឆ្នាំនេះ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការអ៊ីដ្រូកាបូនរវាងប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា